ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

នយោបាយ
ថ្នាក់ដឹកនាំអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្សវិទ្យាល័យបាកាន ត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មទស្សនកិច្ចសិក្សានៅខេត្តសៀមរាប
ពោធិ៍សាត់៖ ឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្ស (ក្រុមទី១) មកពីវិទ្យាល័យបាកាន ក្នុងឱកាសដែលប្អូនៗបានបញ្ចប់កម្មវិធីទស្សនកិច្ចសិក្សា និងកម្សាន្តនៅខេត្តសៀមរាប ដោយរលូន និងសប្បាយរីករាយ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចសិក្សារយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា) នេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សាឈ្វេងយល់ពីសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប ព្រមទាំងដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផងដែរ៕


នយោបាយ
ថ្នាក់ដឹកនាំស្រុកវាលវែង និងតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អញ្ជើញធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនមន្ត្រីនគរបាល និងប្រជាការពារភូមិ ៥រូប ដែលបានពលីជីវិត
ស្រុកវាលវែង៖ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង អមដំណើរដោយលោក ធាង ឡេង អភិបាលស្រុកវាលវែង ព្រមទាំងក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមន្ត្រីនគរបាល និងប្រជាការពារភូមិចំនួន ៥រូប ដែលបានបូជាជីវិតក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
វីរជនទាំង ៥រូប ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងប្រជាជន រួមមាន៖
-លោក សាម រ៉ា នាយប៉ុស្តិ៍រដ្ឋបាលអូរសោម
-លោក សូ សុវណ្ណរិទ្ធិ មន្ត្រីប៉ុស្តិ៍រដ្ឋបាលអូរសោម
-លោក ជ្រន ព្រឹម ប្រជាការពារភូមិស្ទឹងតាចាន់
-លោក សុខ អាន ប្រជាការពារភូមិតាឡុះ
-លោក ឃុល ចិន្តា ប្រជាការពារភូមិតាឡុះ
ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ឯកឧត្ដម កែវ វីរៈ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ក្រុមការងារអគ្គិសនីកម្ពុជា ប្រគល់ជូនគ្រួសារនៃសពទាំង ៥ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងនេះ៕


នយោបាយ
ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នសមាជិកបក្ស មន្ត្រីគណបក្ស របស់គណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ញឹក សារ៉េត អនុគណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយស្តីពីការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នសមាជិកបក្ស មន្ត្រីគណបក្ស ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋាន។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលដៅបង្កើនការយល់ដឹងស៊ីជម្រៅ អំពីនីតិវិធីនៃការកសាងបក្ស និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប ដើម្បីគ្រប់គ្រងសមាជិក និងមន្ត្រីគណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរលូន។
ក្នុងពិធីនោះ ក៏មានការផ្ដាំផ្ញើផ្ដល់អនុសាសន៍ និងការតម្រង់ទិសសំខាន់ៗពីថ្នាក់ដឹកនាំ ដើម្បីឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងយកទៅអនុវត្តការងារនៅតាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការពង្រឹងប្រព័ន្ធទិន្នន័យសមាជិកបក្ស និងការងារចាត់តាំងនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការជំរុញកំណែទម្រង់ផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គណបក្សថែមមួយកម្រិតទៀត៕


នយោបាយ
ឯកឧត្តម ញឹក សារ៉េត អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារកសាងបក្ស និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្សនៅស្រុកកណ្ដៀង
ពោធិ៍សាត់៖ ឯកឧត្តម ញឹក សារ៉េត អនុប្រធានគណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស មន្ត្រីគណបក្ស» ដែលរៀបចំឡើងនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីគណបក្សលើការងារចាត់តាំង និងកសាងកម្លាំងបក្សឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការប្រមូល ការធ្វើបច្ចុប្បន្នភាព និងការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្សឱ្យមានភាពច្បាស់លាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថល៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារប្រគល់ជូនគ្រួសារសមាជិកបក្សចាស់ជរា ១៥គ្រួសារ នៅភូមិរ៉ា
ពោធិ៍សាត់៖ ក្រោយបញ្ចប់បេសកកម្មការងារប្រចាំថ្ងៃ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារ រួមដំណើរដោយលោក ស៊ុន ហេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ទទួលបន្ទុកភូមិរ៉ា ព្រមទាំងសមាជិក សមាជិកា បានចុះផ្ទាល់ដល់មូលដ្ឋានដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់គ្រួសារសមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាត ចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា និងគ្រួសារទន់ខ្សោយ ស្របតាមទិសស្លោករបស់គណបក្សប្រជាជនកម្ពុជាគឺ «មិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ»៕


នយោបាយ
ថ្នាក់ដឹកនាំគណបក្សសង្កាត់ផ្ទះព្រៃ ពាំនាំអំណោយថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ពៅ ពិសិដ្ឋ ប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ប៉ិច ស៊ីផាន់ អនុប្រធានគណបក្សសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារគណបក្សចុះជួយភូមិផ្ទះព្រៃ ព្រមទាំងសមាជិក គណបក្សសង្កាត់ និងភូមិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រចាំខែសីហា ទៅប្រគល់ជូនលោកយាយ ង៉ែត អាន ដែលជានិវត្តជន/ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
អំណោយថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរា និងគ្រួសារមានតម្រូវការ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រជាទៀងទាត់ក្នុងមូលដ្ឋាន៕


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្ស
ពោធិ៍សាត់៖ គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សក្រុង-ស្រុក នៅសាលប្រជុំគណបក្សខេត្ត (ជាន់លើ) ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈគ្រប់គ្រងដឹកនាំកម្មវិធីថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនសមាជិកគណបក្សចាស់ជរា ១៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបាននាំយកស្បៀង និងអំណោយសម្រាលទុក្ខលំបាក ចែកជូនដល់សមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាតជីវភាព ចំនួន ១៥គ្រួសារ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកនៅមូលដ្ឋាន៕


នយោបាយ
ពិធីប្រកាសកែសម្រួលសមាសភាពគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់
ការកែសម្រួល និងបំពេញបន្ថែមសមាសភាពនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងកាលានុវត្តភាព និងប្រសិទ្ធភាពការងារដឹកនាំចលនាមហាជននៅមូលដ្ឋាន ឱ្យកាន់តែមានភាពរស់រវើក និងជិតជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ គណៈចលនាមហាជន ដើរតួនាទីយ៉ាងសំខាន់ជាស្ពានចងភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការក្តាប់ជាប់នូវសុខទុក្ខ សំណូមពរ និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាជននៅមូលដ្ឋាន។


នយោបាយ
លោក ហៀម ឃួន អញ្ជើញសំណេះសំណាល និងនាំយកមួកសុវត្ថិភាពរបស់ ឯកឧត្តម ខូយ រីដា ប្រគល់ជូនអាជ្ញាធរ និងប្រជាការពារសង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន ប្រធានក្រុមការងារចុះជួយសង្កាត់រលាប បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិក្នុងសង្កាត់រលាប នារសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បាននាំយកមួកសុវត្ថិភាព ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅប្រគល់ជូនដល់មន្ត្រីអាជ្ញាធរ និងកម្លាំងប្រជាការពារភូមិ ដើម្បីសម្រួល និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕


នយោបាយ
លោក ហៀម ឃួន អញ្ជើញប្រគល់មួកសុវត្ថិភាពជូនប្រជាការពារភូមិអូរត្រាវ ក្នុងសង្កាត់រលាប
ពោធិ៍សាត់៖ ដើម្បីបង្កើនសុវត្ថិភាពក្នុងប្រតិបត្តិការកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ លោក ហៀម ឃួន ប្រធានក្រុមការងារចុះជួយសង្កាត់រលាប បានអញ្ជើញប្រគល់មួកសុវត្ថិភាព ជូនដល់បងប្អូនប្រជាការពារភូមិអូរត្រាវ ចំនួន ១២នាក់។
ការប្រគល់មួកសុវត្ថិភាពនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់កម្លាំងប្រជាការពារភូមិ ក្នុងពេលចុះល្បាត និងបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិអូរត្រាវ សង្កាត់រលាប ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពកក់ក្តៅ៕


នយោបាយ
លោក ញឹក បានខេង ដឹកនាំកិច្ចប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកតាមខ្នងផ្ទះ ក្នុងសង្កាត់បន្ទាយដី
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះធ្វើបច្ចុប្បន្នភាពឯកសារសមាជិក សមាជិកាតាមខ្នងផ្ទះ ក្នុងភូមិទាំង១២ នៃសង្កាត់បន្ទាយដី ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ វាយតម្លៃ និងប្រមូលទិន្នន័យដែលក្រុមការងារបានចុះស្រង់តាមខ្នងផ្ទះប្រជាពលរដ្ឋកន្លងមក សំដៅធានាឱ្យការគ្រប់គ្រងឯកសារ និងបញ្ជីឈ្មោះសមាជិកសមាជិកាក្នុងសង្កាត់ទាំងមូលមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទាន់សម័យកាល៕


នយោបាយ
គណបក្សប្រជាជនកម្ពុជាស្រុកបាកាន ទទួលស្វាគមន៍សមាជិកថ្មីដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពបក្ស ក្នុងមូលដ្ឋានឃុំបឹងខ្នារ
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងមូលដ្ឋានឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕

