ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។
ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕


សន្តិសុខសង្គម
អភិបាលរងខេត្ត ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសស្តីពីវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
លោក សំ ណារិទ្ធ អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសតាមរយៈប្រព័ន្ធ Zoom ស្ដីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។


សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យជាតិអាកុល គ្រឿងញៀន និងអាវុធគ្រឿងផ្ទុះ
កម្លាំងនគរបាលចរាចរណ៍ខេត្តសហការជាមួយអធិការដ្ឋានក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យជាតិអាកុល គ្រឿងញៀន ក្មេងទំនើង និងអាវុធគ្រឿងផ្ទុះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។


សន្តិសុខសង្គម
លោកវរសេនីយ៍ឯក គឹម កល្យាណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងលោកស្នងការខេត្ត ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ប៉ុស្តិ៍។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ពង្រឹងការគ្រប់គ្រងមុខសញ្ញា និងបញ្ហាក្មេងទំនើង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
ការគ្រប់គ្រងមុខសញ្ញា៖ ពង្រឹងការធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញា និងបញ្ជីគ្រប់គ្រងទណ្ឌិតឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
ការទប់ស្កាត់ក្មេងទំនើង៖ បន្តផ្សព្វផ្សាយ និងអប់រំដល់អាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ អំពីផលប៉ះពាល់នៃអំពើហិង្សា ដើម្បីចូលរួមទប់ស្កាត់បញ្ហាក្មេងទំនើង និងរក្សាសន្តិសុខសង្គម។


សន្តិសុខសង្គម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។


សន្តិសុខសង្គម
លោកវរសេនីយ៍ឯក គឹម កល្យាណ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៤ ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ
លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល (តំណាងឯកឧត្តមឧត្តមសេនីយ៍ទោ មាស លឹមតុង) រួមជាមួយសហការី និងមានការអមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះតាមដាន ត្រួតពិនិត្យ និងគាំទ្រការងារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ប៉ុស្តិ៍ រួមមាន៖ ប៉ុស្តិ៍តាលោ និងប៉ុស្តិ៍ផ្ទះរុង (ស្រុកតាលោសែនជ័យ) ព្រមទាំងប៉ុស្តិ៍សំរោង និងប៉ុស្តិ៍រកាត (ស្រុកភ្នំក្រវាញ)។


សន្តិសុខសង្គម
កម្លាំងនគរបាលសណ្តាប់ធ្នាប់សហការជាមួយប៉ុស្តិ៍ផ្ទះព្រៃ ចុះជួយសម្រួលចរាចរណ៍ និងនាំសិស្សសាលាឆ្លងផ្លូវប្រកបដោយសុវត្ថិភាព
ពោធិ៍សាត់៖ កម្លាំងផ្នែកការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញបរិវេណសាលារៀន ព្រមទាំងបានជួយនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់ ឆ្លងកាត់ផ្លូវត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ក្នុងម៉ោងចេញពីសិក្សា។
សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅមុខសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវភាពកក់ក្តៅ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរទូទៅផងដែរ៕


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផល និងពង្រឹងការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែមិថុនា ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញតាមអធិការដ្ឋានក្រុង-ស្រុកទាំង៧។
ក្នុងកិច្ចប្រជុំនោះ លោកស្នងការរងបានដាក់ចេញវិធានការសំខាន់ៗ រួមមាន៖ ការបំពេញនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ការតាមដានទីតាំងប្រឈម និងរឹតបន្តឹងកន្លែងទទួលបញ្ចាំ ការបង្កើនការស៊ើបអង្កេតដោយរក្សាការសម្ងាត់ ការទប់ស្កាត់ក្មេងទំនើង ព្រមទាំងការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក ក៏បានប្រកាសផ្ទៃក្នុងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពដឹកនាំ និងការអនុវត្តការងារក្នុងអង្គភាពផងដែរ៕


សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការពីបទឆក់ត្រី
ពោធិ៍សាត់៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ (យោធភូមិភាគ៥) ប្រចាំការនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនេសាទដោយឧបករណ៍ឆក់ រួចប្រគល់ជូនផ្នែករដ្ឋបាលជលផលក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការបន្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាំងទែវ៉ិចទ័រ ១គ្រឿង, អាគុយ៤០អំពែ ១គ្រឿង, ដងឆក់ ១គូ និងខ្សែភ្លើងប្រវែង ៣ម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានក្រុមការងារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


សន្តិសុខសង្គម
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃស្អែកនេះ។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហការ និងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយស្ថាប័នតុលាការ
ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំ៖
ការអនុវត្តនីតិវិធីច្បាប់៖ លោក សេង រតនៈ ព្រះរាជអាជ្ញារង បានធ្វើបទបង្ហាញពីនីតិវិធីស៊ើបអង្កេត ការប្រមូលវត្ថុតាង និងការឆែកឆេរ ផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាការអនុវត្តច្បាប់បានត្រឹមត្រូវ។
ការវាយតម្លៃខ្ពស់ និងការណែនាំ៖ ឯកឧត្តម តុប ឈុនហេង បានកោតសរសើរចំពោះការលះបង់របស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការរក្សាសន្តិសុខសង្គម ព្រមទាំងបានណែនាំឱ្យបន្តពង្រឹងការទទួលខុសត្រូវ រាយការណ៍ទាន់ពេលវេលា និងបង្កើនកិច្ចសហការល្អរវាងតុលាការ និងសមត្ថកិច្ច។
ការពង្រឹងនីតិរដ្ឋ៖ ឯកឧត្តមប្រធានសាលាដំបូង បានសង្កត់ធ្ងន់លើគោលការណ៍អនុវត្តច្បាប់ដោយឯករាជ្យ យុត្តិធម៌ តម្លាភាព និងស្មើភាព។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកក្រគរ ចុះត្រួតពិនិត្យ និងបំពាក់កាមេរ៉ាសុវត្ថិភាពជំហានដំបូងតាមចំណុចគន្លឹះ ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការតាមដាន បង្ការ ទប់ស្កាត់ និងស្រាវជ្រាវបទល្មើសនានា នៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុកក្រគរ បានចាប់ផ្តើមបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំង និងដំឡើងកាមេរ៉ាសុវត្ថិភាពជាជំហានដំបូង។

