
ថ្នាក់ដឹកនាំគណបក្សសង្កាត់ផ្ទះព្រៃ ពាំនាំអំណោយថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ពៅ ពិសិដ្ឋ ប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ប៉ិច ស៊ីផាន់ អនុប្រធានគណបក្សសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារគណបក្សចុះជួយភូមិផ្ទះព្រៃ ព្រមទាំងសមាជិក គណបក្សសង្កាត់ និងភូមិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រចាំខែសីហា ទៅប្រគល់ជូនលោកយាយ ង៉ែត អាន ដែលជានិវត្តជន/ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។ អំណោយថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរា និងគ្រួសារមានតម្រូវការ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រជាទៀងទាត់ក្នុងមូលដ្ឋាន៕











