ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សុខាភិបាល
សុខាភិបាល និងបសុព្យាបាលខេត្តពោធិ៍សាត់ ចាប់ដៃគូជាមួយអង្គការ WVS ពង្រឹងការតាមដាន និងទប់ស្កាត់ជំងឺឆ្កែឆ្កួត
ពោធិ៍សាត់៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំធាតុចូលសម្រាប់ «គម្រោងសាកល្បងសមាហរណកម្មគ្រប់គ្រងករណីសត្វខាំ ក្នុងវិស័យសុខាភិបាល និងសុខភាពសត្វ» ក្រោមអធិបតីភាព លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្ត្រីអមដំណើរ ២រូប ជាមួយតំណាងមន្ទីរសុខាភិបាល និងមន្ត្រីនៃអង្គការ WVS សរុបចំនួន ១០ រូប (ក្នុងនោះស្ត្រី ២ រូប)។
អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមួយមន្ទីរសុខាភិបាល, ការរៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុវត្តបន្ត, ការបង្កើតប្រព័ន្ធរាយការណ៍ និងប្រមូលទិន្នន័យជនរងគ្រោះដែលទទួលរងការខាំពីសត្វ និងបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ព្រមទាំងការដាក់ចេញនូវវិធានការតាមដាន និងស្រាវជ្រាវអង្កេតអំពីជំងឺឆ្កែឆ្កួតឱ្យកាន់តែមានប្រសិទ្ធភាពក្នុងខេត្ត៕ ( សេក ញន )


សុខាភិបាល
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អញ្ជើញធ្វើតេស្តសុខភាពដោយឥតគិតថ្លៃ តាមរយៈម៉ាស៊ីន InBody ដ៏ទំនើប ក្នុងអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្ត
សមិទ្ធផលដ៏ធំធេងនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គការ KOFIH។


សុខាភិបាល
ជំនួយមនុស្សធម៌ពីមូលនិធិ GX ចិនហុងកុង ជួយសម្រាលទុក្ខលំបាកជនភៀសសឹក៥០គ្រួសារ នៅស្រុកវាលវែង
មូលនិធិ GX ពីប្រទេសចិន បានផ្តល់អំណោយមនុស្សធម៌ដល់ជនភៀសសឹកចំនួន ៥០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងលើកកម្ពស់សុខភាពរស់នៅ។


សុខាភិបាល
ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ និងរាវរកសារធាតុវិទ្យុសកម្ម ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ និងរាវរកសារធាតុវិទ្យុសកម្ម ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដែលជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងរ៉ែ និងថាមពល ជាមួយ ទីភ្នាក់ងារ IAEA ដើម្បីពង្រឹងសុវត្ថិភាពវិទ្យុសកម្ម និងសមត្ថភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ។


សុខាភិបាល
មណ្ឌលសុខភាពកំពង់លួង ទទួលស្វាគមន៍ក្រុមនិស្សិតអនុបណ្ឌិត ចុះសិក្សាស្រាវជ្រាវពីវិធីសាស្ត្រ WISN ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល
ខេត្តពោធិ៍សាត់៖ ក្រុមនិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ មកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានចាប់ផ្តើមដំណើរចុះកម្មសិក្សាស្រាវជ្រាវរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦) នៅមណ្ឌលសុខភាពកំពង់លួង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ការចុះកម្មសិក្សានាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើគម្រោង៖ ការកែលម្អការផ្តល់សេវាសុខភាពតាមរយៈវិធីសាស្ត្រ WISN (Workload Indicators of Staffing Need) និងការអន្តរាគមន៍ឱ្យប្រសើរឡើងនូវគុណភាព។
ការស្រាវជ្រាវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃលើបន្ទុកការងារ និងតម្រូវការមន្ត្រីសុខាភិបាល ដើម្បីស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រគន្លឹះៗ ក្នុងការជួយជម្រុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕


សុខាភិបាល
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ផ្តល់ការអប់រំសុខភាព និងអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុប១២នាក់ នៅមណ្ឌលសុខភាពស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។


សុខាភិបាល
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា មានផ្ដល់សេវាសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកទេ


សុខាភិបាល
«គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» មណ្ឌលសុខភាពភ្នំក្រវាញ ចុះយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លាជម្រុញសុខភាពសហគមន៍
មណ្ឌលសុខភាពភ្នំក្រវាញ ក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងអនុវត្តតាមពាក្យស្លោក៖ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង ក្រុមគ្រុសារ និងសហគមន៍ទាំងមូល។


សុខាភិបាល
ព្រះសង្ឃ និងសប្បុរសជន នាំយកថវិកាព្រមទាំងសម្ភារៈបរិច្ចាគជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីជួយដល់អ្នកជំងឺ
កាយវិការដ៏សប្បុរសធម៌ និងការលះបង់ធនធានផ្ទាល់ខ្លួននាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយមន្ទីរពេទ្យ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលកំពុងខ្វះខាតយ៉ាងពិតប្រាកដ។ ថ្នាក់ដឹកនាំមន្ទីរពេទ្យ សូមជូនពរដល់ព្រះតេជគុណ និងសប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ ចម្រើន និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លាតឡើយ។


សុខាភិបាល
ប្រជុំពិភាក្សាជាមួយទីចាត់ការសុខាភិបាលនៃអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងការថែទាំសុខភាពកងទ័ពការពារព្រំដែន
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង តំណាងលោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមគ្រូពេទ្យ បានជួបប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី នាយកទីចាត់ការសុខាភិបាលនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ព្រមទាំងក្រុមការងារ។
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពិនិត្យ ព្យាបាល និងសង្គ្រោះដល់វីរកងទ័ពការពារព្រំដែន ព្រមទាំងការត្រៀមបម្រុងឱសថ និងបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធានាដល់ការថែទាំ និងលើកកម្ពស់សុខភាពរបស់កងកម្លាំងការពារព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានកាន់តែល្អប្រសើរឡើង។


សុខាភិបាល
រដ្ឋបាលឃុំលាច សហការជាមួយមណ្ឌលសុខភាព ភ្នំក្រវាញ បើកកិច្ចប្រជុំរៀបចំផែនការទប់ស្កាត់ជំងឺគ្រុនឈាម
រដ្ឋបាលឃុំលាច សហការជាមួយមណ្ឌលសុខភាពភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទប់ទី១ ឃុំលាច, លោកប្រធានមណ្ឌលសុខភាព, លោកមេភូមិទាំង ៨ភូមិ ព្រមទាំងលោក-លោកស្រី សមាជិកក្រុមទ្រទ្រង់សុខភាពភូមិទាំង ៨ភូមិ សរុបអ្នកចូលរួមចំនួន ២៧ នាក់ (ក្នុងនោះមានស្រី ១៧ នាក់)។


សុខាភិបាល
ការវិវត្តន៍ថ្មីនៃវិស័យសុខាភិបាល! បង្ហាញទិដ្ឋភាពទូទៅដ៏ស្អាតបាត និងមានរបៀបរៀបរយនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ទន្ទឹមនឹងការកែលម្អសោភ័ណភាពខាងក្រៅ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក៏បាននិងកំពុងបន្តពង្រឹងគុណភាពសេវាព្យាបាល តាមរយៈការបំពាក់ឧបករណ៍បរិក្ខារពេទ្យទំនើបៗ និងការបង្កើនសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ សហការចុះបាញ់ថ្នាំសម្លាប់មូសខ្លា ៣ទីតាំងក្នុងស្រុកភ្នំក្រវាញ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
នៅក្នុងយុទ្ធនាការឆ្លើយតបបន្ទាន់នេះ ក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មូសបានចំនួន ៣ ទីតាំងសំខាន់ៗ រួមមាន៖
១. ភូមិបោះពួយ
២. វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
៣. អនុវិទ្យាល័យ សម្តេច ឱ ម៉ែ

