ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ធនធានទឹក និងឧតុនិយម
ទឹកទំនប់បង្ហៀរក្បាលហុងស្រកចុះ ប្រជានេសាទឆ្លៀតឱកាសបង់សំណាញ់ និងបណ្តែតមងរកផលនេសាទ
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោយពេលកម្រិតទឹកនៅតំបន់ទំនប់បង្ហៀរក្បាលហុងបានស្រកចុះ គេសង្កេតឃើញប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋានជាច្រើននាក់ បាននាំគ្នាឆ្លៀតឱកាសប្រកបមុខរបរនេសាទដោយការបង់សំណាញ់ និងបណ្តែតមងយ៉ាងមមាញឹក នៅតាមបណ្តោយស្ទឹងពោធិ៍សាត់។
សកម្មភាពនេះ គឺជាទម្លាប់ប្រចាំឆ្នាំរបស់ប្រជានេសាទក្នុងខេត្តពោធិ៍សាត់ នៅពេលដែលរដូវទឹកធ្លាក់ចាប់ផ្តើមស្រកចុះ ដែលជាឱកាសពួកគាត់អាចរកផលនេសាទត្រីធម្មជាតិសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ដូរនៅលើទីផ្សារក្នុងស្រុក៕


ធនធានទឹក និងឧតុនិយម
ឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពទឹក និងបញ្ជាឱ្យបិទ-បើកទំនប់ស្ទាក់ទឹកនានា ដើម្បីធានាសុវត្ថិភាពស្បៀង និងទឹកប្រើប្រាស់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែងនៅទំនប់ទឹកដំណាក់អំពិល និងទំនប់ទឹកធារាសាស្ត្រដំណាក់ឈើក្រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃស្ថានភាពទឹក និងធ្វើអន្តរាគមន៍ចាត់ចែងការបិទ និងបើកទឹកតាមបណ្តាស្ថានីយ ព្រមទាំងទំនប់ស្ទាក់ទឹកនានា ស្ថិតក្នុងក្រុង និងស្រុកនៃខេត្តពោធិ៍សាត់។ វិធានការនេះ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រត្រៀមបង្ការហានិភ័យនៃការខ្វះខាតទឹក សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងរដូវប្រាំងនាពេលខាងមុខនេះផងដែរ៕


ធនធានទឹក និងឧតុនិយម
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើកទី២ ក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកបាកាន
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀងលើកទី២ នៅក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។


ធនធានទឹក និងឧតុនិយម
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាំយកអំណោយ និងថវិកាចែកជូនគ្រួសារអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាព នៅស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកជាប់កិច្ចសន្យានៃមន្ទីរ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលជាសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។
សកម្មភាពមនុស្សធម៌ និងការចុះសួរសុខទុក្ខនាពេលនេះ ស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ការចងចាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់យ៉ាងធំធេងរបស់បងប្អូនអតីតយុទ្ធជនក្នុងការការពារជាតិ មាតុភូមិ នាពេលកន្លងមក។ ជាមួយគ្នានេះ អំណោយដែលបានពាំនាំទៅចែកជូននាពេលនេះ នឹងរួមចំណែកជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារអតីតយុទ្ធជនឱ្យកាន់តែមានភាពល្អប្រសើរឡើង និងពង្រឹងចំណងសម្ព័ន្ធមេត្រីភាពឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕


ធនធានទឹក និងឧតុនិយម
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
គម្រោងនេះស្ថិតនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទទួលបានការវិនិយោគសរុបប្រមាណជាង ២៣១ លានដុល្លារអាមេរិក ពីក្រុមហ៊ុន SPHP (Cambodia) Co., Ltd.។ តាមរយៈការវិនិយោគដ៏ធំធេងនេះ គម្រោងនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យឧស្សាហកម្ម។


ធនធានទឹក និងឧតុនិយម
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ លើគម្រោងចំនួន ០៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។


ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោង តំណាងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលស្រុក អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។


ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោង IWRM ដោយមានការចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់បាននិងកំពុងបន្តទទួលរងឥទ្ធិពលពីបាតុភូតអ៊ែលនីញូ (El Niño) ដែលបានអូសបន្លាយពេលយ៉ាងយូរ។ ទោះបីជាកន្លងមក ខេត្តបានទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែរបបទឹកភ្លៀងដែលធ្លាក់មកមានកម្រិតតិចតួចនៅឡើយ ដែលជាហេតុបង្កឱ្យមានគ្រោះរាំងស្ងួតកើតឡើងនៅតាមតំបន់មួយចំនួន។


ធនធានទឹក និងឧតុនិយម
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ដោយមានកម្រិតទឹកភ្លៀង និងបាតុភូតធម្មជាតិខុសៗគ្នា។
ផ្អែកតាមទិន្នន័យអាកាសធាតុប្រចាំថ្ងៃ ស្ថានភាពភ្លៀងធ្លាក់តាមតំបន់នីមួយៗរួមមាន៖
ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅខ្លាំង លាយឡំដោយខ្យល់ និងបាតុភូត ផ្គររន្ទះ។
ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់។
ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយ លាយឡំជាមួយខ្យល់ផងដែរ។
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ជាពិសេសនៅភូមិសាស្ត្រក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ និងផ្គររន្ទះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕


ធនធានទឹក និងឧតុនិយម
ឯកឧត្តម ថោ ជេដ្ឋា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោង «ទំនប់ទី២» នៅពោធិ៍សាត់ និងជំរុញការសាងសង់ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព
ពោធិ៍សាត់៖ គម្រោងសាងសង់ «ទំនប់ទី២» ដែលជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រដ៏សំខាន់នៅលើទឹកដីខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងសកម្ម និងបង្ហាញរូបរាងកាន់តែច្បាស់ជាបណ្តើរៗហើយ ដើម្បីត្រៀមខ្លួនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនាពេលខាងមុខឆាប់ៗនេះ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្ទាល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រុមការងារសាងសង់សម្រេចបាននាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើ និងផ្ដាំផ្ញើដល់ក្រុមការងារសាងសង់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងគុណភាព និងល្បឿននៃគម្រោងទំនប់ទី២នេះ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ និងមានស្ថិរភាព សម្រាប់បម្រើដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការប្រើប្រាស់លើគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ទាំងមូល៕


ធនធានទឹក និងឧតុនិយម
កិច្ចប្រជុំពិភាក្សាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០២៧ រវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងអង្គការសំឡេងសហគមន៍
ពោធិ៍សាត់៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ «ការរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៧» របស់អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករពីតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន៖ មន្ត្រីជំនាញនៃមន្ទីរធនធានទឹក មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាំងអាជ្ញាធរមូលដ្ឋានដូចជា ក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិ។
បន្ថែមពីនេះ កម្មវិធីក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់តំណាងសហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម និងក្រុមយុវជនក្នុងតំបន់ ដើម្បីរួមគ្នាចែករំលែកមតិយោបល់ បញ្ហាប្រឈម និងធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៧ ខាងមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ពង្រឹងការងារគ្រប់គ្រងទឹក និងអន្តរាគមន៍គ្រោះរាំងស្ងួតជូនប្រជាពលរដ្ឋ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការតាមដានស្ថានភាពធាតុអាកាស ដើម្បីឆ្លើយតបទៅនឹងបាតុភូតគ្រោះរាំងស្ងួត ដែលកំពុងគំរាមកំហែងដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួន។

