
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្ស
ពោធិ៍សាត់៖ គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សក្រុង-ស្រុក នៅសាលប្រជុំគណបក្សខេត្ត (ជាន់លើ) ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈគ្រប់គ្រងដឹកនាំកម្មវិធីថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប៕











