
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនសមាជិកគណបក្សចាស់ជរា ១៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបាននាំយកស្បៀង និងអំណោយសម្រាលទុក្ខលំបាក ចែកជូនដល់សមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាតជីវភាព ចំនួន ១៥គ្រួសារ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកនៅមូលដ្ឋាន៕











