ព័ត៌មានក្នុងខេត្ត

ក្រុមហ៊ុន TK and D សម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយក្រុមហ៊ុន TW Global ក្នុងការនាំចេញទុយោបឺតធ្វើពីអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
ពាណិជ្ជកម្ម
ក្រុមហ៊ុន TK and D សម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយក្រុមហ៊ុន TW Global ក្នុងការនាំចេញទុយោបឺតធ្វើពីអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
ក្រុមហ៊ុន TK and D ដែលជាសហគ្រាសផលិតបំពង់បឺត (ទុយោ) ធ្វើពីអង្ករធម្មជាតិ និងក្រុមហ៊ុន TW Global ដែលជាក្រុមហ៊ុនចែកចាយដ៏ធំ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរួមគ្នាជាផ្លូវការ នៅទីស្នាក់ការក្រុមហ៊ុន TK and D ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីនាំយកផលិតផលទុយោបឺតធ្វើពីអង្កររបស់កម្ពុជា ទៅចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពជីវភាពរស់រវើករបស់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារថ្មីពោធិ៍សាត់ នាពេលព្រឹក
ពាណិជ្ជកម្ម
សកម្មភាពជីវភាពរស់រវើករបស់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារថ្មីពោធិ៍សាត់ នាពេលព្រឹក
ពោធិ៍សាត់៖ សកម្មភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារថ្មីពោធិ៍សាត់ នាព្រឹកព្រលឹមនេះ បានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរ ខណៈដែលអាកាសធាតុមានភាពត្រជាក់ស្រទុំ គ្មានកម្ដៅថ្ងៃខ្លាំង ដែលសម្រួលដល់ការធ្វើដំណើរ និងការជួញដូរយ៉ាងខ្លាំង។ ចាប់តាំងពីព្រលឹមស្រាងៗ អាជីវករគ្រប់រូបបានប្រញាប់ប្រញាល់រៀបចំស្តង់ និងទំនិញស្រស់ៗដូចជា បន្លែ ត្រី សាច់ គ្រឿងសមុទ្រ និងគ្រឿងទេសផ្សេងៗ ដើម្បីរង់ចាំស្វាគមន៍អតិថិជន។ ស្របពេលជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និងតំបន់ប្រកៀកប្រកិត បានអញ្ជើញមកកាន់ផ្សារយ៉ាងកកកុញ ដើម្បីជ្រើសរើសទិញគ្រឿងផ្សំសម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ ព្រមទាំងអាហារពេលព្រឹក។ ទិដ្ឋភាពនៃការតថ្លៃ សំឡេងសន្ទនារាក់ទាក់ និងស្នាមញញឹមរវាងអ្នកលក់ និងអ្នកទិញ បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏រស់រវើក និងភាពស្និទ្ធស្នាលរបស់សហគមន៍ក្នុងខេត្តពោធិ៍សាត់។ លើសពីនេះ តូបលក់អាហារពេលព្រឹក និងភេសជ្ជៈក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋដែលមកសម្រាកពិសាអាហារ បន្ទាប់ពីទិញទំនិញរួចរាល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦
ពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦
ពោធិ៍សាត់៖ មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីរាជការ និងថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាពាណិជ្ជកម្ម និងគាំទ្រដល់វិស័យពាណិជ្ជកម្មក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត