
គណបក្សប្រជាជនកម្ពុជាស្រុកបាកាន ទទួលស្វាគមន៍សមាជិកថ្មីដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពបក្ស ក្នុងមូលដ្ឋានឃុំបឹងខ្នារ
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងមូលដ្ឋានឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕











