
លោក ហៀម ឃួន អញ្ជើញសំណេះសំណាល និងនាំយកមួកសុវត្ថិភាពរបស់ ឯកឧត្តម ខូយ រីដា ប្រគល់ជូនអាជ្ញាធរ និងប្រជាការពារសង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន ប្រធានក្រុមការងារចុះជួយសង្កាត់រលាប បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិក្នុងសង្កាត់រលាប នារសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បាននាំយកមួកសុវត្ថិភាព ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅប្រគល់ជូនដល់មន្ត្រីអាជ្ញាធរ និងកម្លាំងប្រជាការពារភូមិ ដើម្បីសម្រួល និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕











