ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

បរិស្ថាន
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំសណ្តាប់ធ្នាប់ និងសំអាតបរិស្ថាននៅសួនច្បារមុខកោះសំពៅមាស ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ លោកស្រី ហាក់ អេងយី មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន រួមជាមួយមន្ត្រីជាប់កិច្ចសន្យា បានចុះសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ និងសំអាតអនាម័យបរិស្ថាន នៅតាមសួនច្បារសាធារណៈ ខាងមុខកោះសំពៅមាស នាផ្លូវល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
ការចុះបេសកកម្មនាពេលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករដែលលក់ដូរនៅតាមសួនច្បារ ឱ្យចូលរួមថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមលើកកម្ពស់សោភ័ណភាពក្រុង។ បន្ថែមពីនេះ ក្រុមការងារក៏បានរួមគ្នាសំអាតបរិស្ថាន ប្រមូលសំរាម និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណសួនច្បារមុខកោះសំពៅមាស ឱ្យមានភាពស្រស់ស្អាត បៃតង និងមានអនាម័យខ្ពស់។
សកម្មភាពនេះ គឺជាការរៀបចំទុកជាមុនយ៉ាងសកម្ម ដើម្បីត្រៀមលក្ខណៈស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅក្នុងក្រុងពោធិ៍សាត់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ ឱ្យទទួលបាននូវបរិយាកាសបរិសុទ្ធ និងមានភាពរីករាយ៕


បរិស្ថាន
យើងទាំងអស់គ្នាចូលរួមរក្សាអនាម័យ និងសោភ័ណភាពស្រុកដោយចាប់ផ្តើមពីទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
បរិស្ថានស្អាត និងសោភ័ណភាពស្រុកយើង គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីសុខភាពសាធារណៈ និងការទាក់ទាញទេសចរណ៍ ការបោះចោលសំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។


បរិស្ថាន
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះយុទ្ធនាការផ្សព្វផ្សាយអនាម័យបរិស្ថាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាននិងកំពុងរៀបចំផែនការចុះយុទ្ធនាការអប់រំ ណែនាំ និងផ្សព្វផ្សាយផ្ទាល់អំពីអនាម័យបរិស្ថាន នៅតាមបណ្តាគោលដៅ និងទីតាំងសំខាន់ៗជុំវិញក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីវេលាម៉ោង ១៧:០០ នាទីល្ងាចតទៅ។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងរក្សាអនាម័យបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ។
រដ្ឋបាលក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យក្រុងពោធិ៍សាត់មានបរិស្ថានស្អាត និងមានអនាម័យល្អ៕


បរិស្ថាន
រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងភ្ញៀវទេសចរទាំងអស់ក្នុងក្រុងពោធិ៍សាត់ ចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យសាធារណៈ តាមរយៈការអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម៖
១. ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៖ សូមច្រកសំរាមក្នុងថង់ ឬធុងសំរាមឲ្យបានជិតល្អ រួចយកទៅដាក់តាមទីតាំង និងពេលវេលាដែលបានកំណត់។
២. បញ្ឈប់ការបោះចោលពាសវាលពាសកាល៖ ជៀសវាងដាច់ខាតការបោះចោលសំរាម ឬសំណល់ផ្សេងៗលើដងផ្លូវ ទីសាធារណៈ ឬចាក់ចូលក្នុងប្រឡាយទឹកស្អុយ។
៣. អនាម័យផ្ទាល់ខ្លួន និងទីតាំង៖ ចូលរួមសសម្អាតអនាម័យនៅមុខផ្ទះ និងតូបលក់ដូររបស់ខ្លួនជាប្រចាំ។
រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះ «ទីក្រុងស្អាត ផ្តើមចេញពីស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕


បរិស្ថាន
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន ដឹកនាំដោយលោកបណ្ឌិត អ៊ូ រតនៈ ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីពង្រឹងការងារអភិរក្ស និងលើកទឹកចិត្តមន្ត្រីឧទ្យានុរក្ស បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីសម្ពោធផ្លូវជាតិលេខ១០។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកក្រគរ បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោក» លើកទី៩ ក្រោមមូលបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សាកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។


បរិស្ថាន
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះពិនិត្យផ្ទាល់លើកិច្ចការងារសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី ថ្ងៃ ទី១៣ ខែកញ្ញឆ្នាំ២០២៦។
សកម្មភាពការងារចុះបេសកកម្មជាក់ស្តែងរួមមាន ការចុះរៀបចំ និងណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការចងគោក្របីបណ្តែតបណ្តោយនៅតាមចិញ្ចើមផ្លូវជាតិ ដែលបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពបរិស្ថានមូលដ្ឋាន .ការសហការជាមួយក្រុមប្រឹក្សាឃុំអន្សាចំបក់ ចុះពិនិត្យមើលទីតាំងដីសាធារណៈរដ្ឋបាល សម្រាប់ត្រៀមរៀបចំផែនការដាំដើមឈើលម្អ និងកែលម្អបរិស្ថានបៃតងនៅតំបន់ពីរ .ការចុះត្រួតពិនិត្យទីតាំងដីដែលមានបញ្ហាទំនាស់ចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងឃុំអន្សាចំបក់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវរដ្ឋបាល៕ សាយយ័ន្ដ វុន្នីយ៉ា


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយអង្គការ WA ចុះសិក្សាពីតម្រូវការសហគមន៍ដើម្បីផលប្រយោជន៍គម្រោងរេដបូក
កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តោតសំខាន់លើការសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដើម្បើយកទៅរៀបចំផែនការអភិវឌ្ឍន៍ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍។ ទន្ទឹមនឹងនេះ ដំណើរការ FPIC ក៏ជាយន្តការដ៏សំខាន់ក្នុងការធានាថា ប្រជាសហគមន៍ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត ចូលរួមចំណែកក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ។


បរិស្ថាន
មន្ត្រីរាជការ និងអាជ្ញាធរស្រុកភ្នំក្រវាញ រួមគ្នាចុះដាំកូនឈើលើកកម្ពស់សម្រស់បរិស្ថានតាមដងផ្លូវជាតិលេខ១៥៥
ក្រោមកិច្ចចង្អុលការណែនាំផ្ទាល់ពីលោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានឃុំលាច និងឃុំរកាត សហការជាមួយក្រុមយុវជន ព្រមទាំងប្រជាការពារភូមិ បានរួមគ្នាចុះយុទ្ធនាការដាំកូនឈើ ដើម្បីលម្អសោភ័ណភាព និងកែលម្អបរិស្ថាននៅតាមបណ្តោយដងផ្លូវជាតិលេខ១៥៥ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
លោកអភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំអាជីវកម្មទិញអេតចាយ មួយកន្លែងនៅឃុំស្នាអន្សា ដើម្បីរក្សាអនាម័យ និងបរិស្ថាន
លោកអភិបាលស្រុកក្រគរ អមដំណើរដោយមន្ត្រីរដ្ឋបាលស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងមេភូមិ ចុះពិនិត្យទីតាំងអាជីវកម្មទិញ លក់អេតចាយមួយកន្លែង ដែលស្ថិតនៅជាប់ប្រឡាយ ទល់មុខវត្តសម្តេចយស ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រគល់ធុងសំរាម និងរណាយន្ត ជូនស្រុកកណ្តៀង ដើម្បីជំរុញ «ភាពស្អាត» និងលើកកម្ពស់សុខភាពសហគមន៍
ពោធិ៍សាត់៖ ដើម្បីបន្តពង្រឹងអនាម័យ បរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រគល់រណាយន្តចំនួន ១គ្រឿងបន្ថែម និងធុងសំរាមចំនួន ១៦ធុងបន្ថែម ជូនដល់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីប្រគល់ និងទទួលសម្ភារទាំងនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់អាជ្ញាធរស្រុកកណ្តៀង ក្នុងការបន្តធ្វើឱ្យបរិស្ថានក្នុងមូលដ្ឋានមានភាពស្អាតបាត មានអនាម័យល្អ និងរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ ការផ្តល់ជូននេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញ និងអនុវត្តយុទ្ធនាការ «ភាពស្អាត» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើការផ្តល់សម្ភារ អាជ្ញាធរពាក់ព័ន្ធក៏បានផ្តោតលើការបង្កើនចំណេះដឹង និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងកាន់តែច្បាស់អំពីការបែងចែក និងការទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសបរិស្ថាន ដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល និងបង្កើតបានជាទម្លាប់រស់នៅស្អាតក្នុងសហគមន៍៕


បរិស្ថាន
ក្រោមកិច្ចចង្អុលការផ្ទាល់ របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការផ្លាស់ប្តូរការ៉ូឡាថ្មី សិ្ថតនៅលើផ្លូវលេខ១០១ មុខកោះសំពៅមាស
ក្រោមកិច្ចចង្អុលការដឹកនាំផ្ទាល់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ផែនការ ឱ្យអាជ្ញាធរខេត្ត និងក្រុមការងារបច្ចេកទេសជំនាញ ក្នុងការអនុវត្តគម្រោងកែលម្អសោភណភាពក្រុង ដោយផ្ដោតលើការជួសជុល និងផ្លាស់ប្តូរការ៉ូឡាថ្មីនៅលើកំណាត់ផ្លូវលេខ១០១ ស្ថិតនៅ មុខកោះសំពៅមាស នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
សាលារៀនសុវណ្ណភូមិ សាខាពោធិ៍សាត់ បណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្ស តាមរយៈយុទ្ធនាការសម្អាតក្រុងរៀងរាល់ខែ
ការថែរក្សាអនាម័យ និងបរិស្ថានមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងសង្គម។ ការផ្តល់ចំណេះដឹងទូទៅនៅក្នុងថ្នាក់រៀន សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បាននិងកំពុងបន្តបណ្តុះស្មារតីទទួលខុសត្រូវសង្គម និងការស្រឡាញ់បរិស្ថានដល់សិស្សានុសិស្សយ៉ាងសកម្ម។

