ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

កសិកម្ម
មន្ត្រីជំនាញខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាស្តីពី «ផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលជាតិផលិតវ៉ាក់សាំងសត្វ» នៅខេត្តកំពត
កំពត៖ លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី និងកញ្ញា ឡាយ ដាវីន មន្ត្រីការិយាល័យ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលជាតិផលិតវ៉ាក់សាំងសត្វ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់នី ខេត្តកំពត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ព្រមទាំងតំណាងការិយាល័យផលិតកម្ម និងបសុព្យាបាលមកពី ៩ ខេត្ត រួមមាន៖ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ចាម សៀមរាប ឧត្តរមានជ័យ ព្រៃវែង និងខេត្តកំពត សរុបអ្នកចូលរួមចំនួន ៣៥ នាក់ (ស្រី ៥ នាក់)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ រៀបចំផែនការពាណិជ្ជកម្មនៃការផលិតវ៉ាក់សាំងសត្វឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព, កាត់បន្ថយការពឹងផ្អែកលើការនាំចូលវ៉ាក់សាំងសត្វពីបរទេស, លើកកម្ពស់សមត្ថភាពប្រកួតប្រជែងផលិតកម្មក្នុងស្រុក និងធានាការផ្គត់ផ្គង់វ៉ាក់សាំងដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពជូនប្រជាកសិករ៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំអង្គប្រជុំស្តីពី «គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព និងភាពធន់» ក្នុងក្រុងពោធិ៍សាត់
អង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងអង្គភាពគ្រប់គ្រងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយភាពធន់ និងនិរន្តរភាព ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យផែនការ-គណនេយ្យ និងការិយាល័យក្សេត្រសាស្ត្រ ដោយមានអ្នកចូលរួមសរុបចំនួន ១០នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)។


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ផែនការកសិពាណិជ្ជកម្ម លើការកែច្នៃនំបញ្ចុក» ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់
ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកសិពាណិជ្ជកម្ម និងបន្ថែមតម្លៃលើផលិតផលប្រពៃណីក្នុងស្រុក វគ្គបណ្តុះបណ្តាលស្តីពី «ផែនការកសិពាណិជ្ជកម្ម លើការកែច្នៃនំបញ្ចុក» ត្រូវបានរៀបចំឡើងយ៉ាងរលូន នៅភូមិថ្មលជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។


កសិកម្ម
ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជមេពូជ ២ក្បាលទៀត ចូលដែនអភិរក្សជ្រោយស្តី
ក្រុមការងារជំនាញជលផលចម្រុះ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិរក្ស បានបន្តបេសកកម្មសង្គ្រោះ និងលែងត្រីរាជ ដែលជាប្រភេទត្រីមេពូជទឹកសាបកម្រ និងជិតផុតពូជចំនួន ២ក្បាល បន្ថែមទៀតចូលទៅក្នុងកន្លែងអភិរក្សជលផលជ្រោយស្តី ដើម្បីថែរក្សានិរន្តរភាពពូជត្រីធម្មជាតិក្នុងប្រទេសកម្ពុជា។


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម ជូនដល់មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទូទាំង ៦ក្រុង-ស្រុក
ពោធិ៍សាត់៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការចាត់តាំង និងពង្រឹងលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម» ក្រោមកាដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អ៊ុក សុធា ប្រធានការិយាល័យផែនការ-គណនេយ្យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងមន្ត្រីកសិកម្មឃុំ មកពីក្រុង-ស្រុកទាំង៦ នៃខេត្តពោធិ៍សាត់ សរុបចំនួន ៥០នាក់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់មន្ត្រីកសិកម្មនៅថ្នាក់មូលដ្ឋាន ក្នុងការប្រមូលទិន្នន័យស្ថិតិកសិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលា។ ការប្រមូលទិន្នន័យស្ថិតិកសិកម្មដែលច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ការព្យាករណ៍ផលដំណាំ និងការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្សេងៗ ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


កសិកម្ម
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការលែងត្រីកម្រ និងជិតផុតពូជចំនួន ៣ក្បាល ចូលទៅក្នុងដែនអភិរក្សជលផលជ្រោយស្តី
យោងតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦ នេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ បានប្រមូល និងលែងប្រភេទត្រីកម្រចូលទៅក្នុងដែនអភិរក្សបានចំនួន ៦លើក សរុប ១០ក្បាល រួចមកហើយ ក្នុងនោះរួមមាន៖ ត្រីគល់រាំងចំនួន ៤ក្បាល និងត្រីរាជចំនួន ៦ក្បាល ដើម្បីចូលរួមថែរក្សា និងអភិរក្សពូជមច្ឆជាតិកម្រៗឱ្យនៅគង់វង្សតទៅមុខទៀត។


កសិកម្ម
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ និងតាមដានលើសកម្មភាពប្រជុំណែនាំពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន» នៅក្នុងសហគមន៍កសិកម្មវាលវង់មានជ័យ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំពីនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ព្រមទាំងបណ្តុះបណ្តាលពីរបៀបបំពេញពាក្យសុំដេញថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មវាលវង់មានជ័យ ដោយមានអ្នកចូលរួមសរុបចំនួន ៥នាក់ (ស្រី ៤នាក់)។
សកម្មភាពនេះ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)៕


កសិកម្ម
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
លោក សំ ស៊ី លោក ថា វ៉ាន់ថេន និងលោក ស៊ឺន យឿម មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងការពង្រឹងបច្ចេកទេសលើវិស័យចិញ្ចឹមសត្វ» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។


កសិកម្ម
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន សង្កាត់រដ្ឋបាលជលផលកណ្ដៀង កម្លាំងយោធាប្រចាំការនៅកន្លែងអភិរក្សជលផលលេខ០៦ (យោធភូមិភាគ៥) និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវឆ្លង ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចសរុបចំនួន ១១នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូតចំនួន ៣គ្រឿង បានបំបែក និងបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។
ជាលទ្ធផល កម្លាំងចម្រុះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែងសរុប ១.៥៧០ម៉ែត្រ, លូកងស្បៃមុង ចំនួន ២០មាត់ និងបង្គោលឈើ ចំនួន ៧៥០ដើម។
ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារធនធានជលផលឱ្យបានគង់វង្ស៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ» ជូនដល់កសិករ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៤២នាក់ (ស្រី ៣០នាក់) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។


កសិកម្ម
លោក ហ៊ន់ សុវណ្ណ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមអនឡាញ ស្តីពីការអនុវត្តកម្មវិធីអន្តរាគមន៍សង្រ្គោះបន្ទាន់ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃ
លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាប្រធានគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការអនុវត្តកម្មវិធីអន្តរាគមន៍សង្រ្គោះបន្ទាន់ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ចំណុះអង្គភាពគ្រប់គ្រងគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។


កសិកម្ម
ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការពន្លឺកុមារ រៀបចំផែនការកាត់បន្ថយឧស្ម័នមេតានលើផ្ទៃដីស្រែ ៥.០០០ ហិកតា នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាអ្នកសហការដឹកនាំគ្រប់គ្រងកសិករ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាព អនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងស្រែ តាមរយៈបច្ចេកទេស «ពន្លិច និងបង្គោក» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
គម្រោងនេះជាកិច្ចសហការជាមួយអង្គការពន្លឺកុមារ ដោយត្រូវអនុវត្តសាកល្បងលើផ្ទៃដីស្រែសរុបចំនួន ៥ ០០០ ហិកតា គ្របដណ្តប់លើឃុំចំនួន៣ ក្នុងស្រុកបាកាន រួមមាន ឃុំត្រពាំងជង ឃុំខ្នារទទឹង និងឃុំរំលេច។ សកម្មភាពគម្រោងនឹងចាប់ផ្តើមអនុវត្តផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ការអនុវត្តបច្ចេកទេសពន្លិច និងបង្គោកទឹកក្នុងស្រែនេះ មិនត្រឹមតែជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នមេតាន) ចូលទៅក្នុងបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករសន្សំសំចៃទឹក ថវិកាក្នុងការបូមទឹក និងបង្កើនទិន្នផលស្រូវប្រកបដោយចីរភាពផងដែរ៕


កសិកម្ម
ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាមមួយក្បាល ត្រូវបានប្រជានេសាទប្រគល់ជូនអាជ្ញាធរលែងចូលធម្មជាតិវិញនៅស្រុកក្រគរ
ត្រីគល់រាំងមួយក្បាលនេះ មានទម្ងន់ ២៨គីឡូក្រាម និងប្រវែង ១,០៥ម៉ែត្រ ត្រូវបាននេសាទបានដោយចៃដន្យតាមរយៈឧបករណ៍លបណរ៉ាវ នៅចំណុចតាអួរឆ័ត្រ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ដោយប្រជានេសាទឈ្មោះ ប៉ែន យុតថា រស់នៅភូមិទី០១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយនេសាទបាន ប្រជានេសាទរូបនេះបានរាយការណ៍ និងប្រគល់ជូនអាជ្ញាធរជំនាញដើម្បីលែងចូលទៅក្នុងតំបន់អភិរក្សវិញ។

