
ឯកឧត្តម ញឹក សារ៉េត អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារកសាងបក្ស និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្សនៅស្រុកកណ្ដៀង
ពោធិ៍សាត់៖ ឯកឧត្តម ញឹក សារ៉េត អនុប្រធានគណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស មន្ត្រីគណបក្ស» ដែលរៀបចំឡើងនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។ វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីគណបក្សលើការងារចាត់តាំង និងកសាងកម្លាំងបក្សឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការប្រមូល ការធ្វើបច្ចុប្បន្នភាព និងការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្សឱ្យមានភាពច្បាស់លាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថល៕











