
លោក ញឹក បានខេង ដឹកនាំកិច្ចប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកតាមខ្នងផ្ទះ ក្នុងសង្កាត់បន្ទាយដី
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះធ្វើបច្ចុប្បន្នភាពឯកសារសមាជិក សមាជិកាតាមខ្នងផ្ទះ ក្នុងភូមិទាំង១២ នៃសង្កាត់បន្ទាយដី ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ វាយតម្លៃ និងប្រមូលទិន្នន័យដែលក្រុមការងារបានចុះស្រង់តាមខ្នងផ្ទះប្រជាពលរដ្ឋកន្លងមក សំដៅធានាឱ្យការគ្រប់គ្រងឯកសារ និងបញ្ជីឈ្មោះសមាជិកសមាជិកាក្នុងសង្កាត់ទាំងមូលមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទាន់សម័យកាល៕











