
លោក ហៀម ឃួន អញ្ជើញប្រគល់មួកសុវត្ថិភាពជូនប្រជាការពារភូមិអូរត្រាវ ក្នុងសង្កាត់រលាប
ពោធិ៍សាត់៖ ដើម្បីបង្កើនសុវត្ថិភាពក្នុងប្រតិបត្តិការកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ លោក ហៀម ឃួន ប្រធានក្រុមការងារចុះជួយសង្កាត់រលាប បានអញ្ជើញប្រគល់មួកសុវត្ថិភាព ជូនដល់បងប្អូនប្រជាការពារភូមិអូរត្រាវ ចំនួន ១២នាក់។ ការប្រគល់មួកសុវត្ថិភាពនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់កម្លាំងប្រជាការពារភូមិ ក្នុងពេលចុះល្បាត និងបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិអូរត្រាវ សង្កាត់រលាប ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពកក់ក្តៅ៕











