ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
រួមគ្នាបង្កើតបទពិសោធន៍រត់ដ៏រំភើបនៅលើភ្នំ ១៥០០ ថ្ងៃទី ១២ កក្កដា ខាងមុខនេះ!
ពោធិ៍សាត់៖ RUN UP PHNOM 1500 ត្រៀមខ្លួនរួចរាល់ក្នុងការនាំលោកអ្នកទៅទទួលយកបទពិសោធន៍រត់ដ៏អស្ចារ្យ និងរីករាយជាមួយទស្សនីយភាពផ្លូវភ្នំដ៏ស្រស់ស្អាត ធម្មជាតិខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធនៅស្រុកវាលវែង។
ស្វាគមន៍ការចូលរួមទាំងការរត់កម្សាន្ត និងការរត់បែបប្រកួតប្រជែង៖
-5KM Fun Run៖ សម្រាប់ការរត់លំហែកាយ បន្ធូរអារម្មណ៍ និងថតរូបកម្សាន្ត។
-15KM Challenge៖ សម្រាប់អ្នកចង់សាកល្បងសមត្ថភាព និងភាពអំណត់នៅលើផ្លូវជម្រាលភ្នំ។
- ថ្ងៃខែ៖ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦
- ម៉ោង៖ ០៥:០០ ព្រឹក (ម៉ោងជួបជុំ)
-ទីតាំង៖ Mornkok Coffee & Homestay (ភ្នំ ១៥០០)
កុំខកខានឱកាសបង្កើតការចងចាំដ៏រំភើបនេះ! តើអ្នកបានជ្រើសរើសវិញ្ញាសារួចរាល់ហើយឬនៅ? ជួបគ្នានៅខ្សែត្រៀម!


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពស្រុកក្រគរ បញ្ជាឱ្យបញ្ឈប់ការឈូសឆាយដីវត្តភ្នំខុសជាបន្ទាន់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំស្វាយស ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតក្នុងបរិវេណវត្តភ្នំខុស ភូមិអន្សាចំបក់ ដែលកំពុងមានសកម្មភាពឈូសឆាយ និងកាយយកដីធ្វើអាជីវកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ជាលទ្ធផល គណៈបញ្ជាការឯកភាពស្រុក បានសម្រេចធ្វើកំណត់ហេតុ និងឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពឈូសឆាយ និងកាយដីធ្វើអាជីវកម្មនៅទីតាំងនោះចាប់ពីពេលនេះតទៅ៕


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ ដល់សិស្សានុសិស្សជាង ១,០០០នាក់ នៅស្រុកកណ្តៀង
(ពោធិ៍សាត់)៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនកណ្ដៀង ស្រុកកណ្តៀង ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាក្រុមយុវជនប្រើប្រាស់សកម្មនូវបណ្តាញសង្គម សរុបប្រមាណជាង ១,០០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរួមមាន លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង ព្រមទាំងមានការចូលរួមពីសំណាក់លោកនាយកវិទ្យាល័យ លោកគ្រូ និងអ្នកគ្រូផងដែរ។
យុទ្ធនាការជំហាន២ ឆ្នាំ២០២៦ នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងការយល់ដឹង បណ្តុះស្មារតី «អក្ខរកម្មព័ត៌មាន» និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតក្នុងស្រទាប់យុវវ័យ ព្រមទាំងជួយឱ្យពួកគាត់មានភាពវៃឆ្លាតក្នុងការទទួល វិភាគ និងចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសុវត្ថិភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នាំយកឯកសាររដ្ឋបាលទៅប្រគល់ជូនប្រជាពលរដ្ឋជាភាសឹកផ្ទាល់ដៃ និងមិនគិតកម្រៃសេវា
(ពោធិ៍សាត់)៖ លោក រ៉ម វណ្ណៈ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន បានចុះនាំយកឯកសារគតិយុត្តទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃចំនួន ៣នាក់ ដែលពួកគាត់ជាភាសឹក ចំណាកស្រុក មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ការចុះប្រគល់ឯកសារនេះ ធ្វើឡើងតាមការស្នើសុំសម្របសម្រួលពីលោកមេភូមិស្រករ ដើម្បីជួយសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងសកម្មភាពប្រកបដោយទឹកចិត្តនេះ សម្រាប់ការដឹកជញ្ជូន និងការរៀបចំឯកសារនានា គឺពុំមានការទាមទារ ឬគិតកម្រៃថវិកាអ្វីឡើយ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជាភាសឹកចំណាកស្រុក ឱ្យមានឯកសារប្រើប្រាស់ស្របច្បាប់ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀត៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ លើកទី១២ អាណត្តិទី១ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីក្នុង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ លើកទី១២ អាណត្តិទី១ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាករទឹកពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន ៥ មកពិភាក្សា និងឆ្លង ក្នុងនោះរួមមាន៖ ការត្រួតពិនិត្យការងារសេសសល់ពីកិច្ចប្រជុំលើកទី១១, ការវាយតម្លៃលើរបាយការណ៍លទ្ធផលផលិតកម្ម-អាជីវកម្មទឹកស្អាតប្រចាំឆមាសទី១ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ខាងមុខ។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើការងារលទ្ធកម្ម និងបានពិនិត្យយ៉ាងហ្មត់ចត់លើរបាយការណ៍ស្តីពីការអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តពោធិ៍សាត់ ដែលជាគម្រោងប្រើប្រាស់ថវិកាជាតិ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យកាន់តែមានវិសាលភាពធំទូលាយ ប្រកបដោយគុណភាព និងនិរន្តរភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ទៅបំពេញទស្សនកិច្ចផ្លូវការ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅខេត្តដុងថាប់ ប្រទេសវៀតណាម
ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ គណៈប្រតិភូបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងទស្សនាតំបន់ប្រវត្តិសាស្ត្រសំខាន់ៗ រួមមាន៖ ទីបញ្ចុះសពលោក Nguyen Sinh Sac (បិតាបង្កើតលោក ហូជីមិញ), សារៈមន្ទីរ, ផ្ទះបុរាណ និងរមណីយដ្ឋានវប្បធម៌ Phuong Nam។ បន្ថែមពីនេះ គណៈប្រតិភូក៏បានទៅគោរពវិញ្ញាណក្ខន្ធនៅទីឈាបនដ្ឋានយោធា Tam Nong ដើម្បីសម្តែងការដឹងគុណដល់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។


កសិកម្ម
ថ្នាក់ដឹកនាំជំនាញមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ នៅសាលាដំបូងខេត្ត
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំផ្នែករដ្ឋបាលជលផល ព្រៃឈើ និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី យុត្តិធម៌ព្រហ្មទណ្ឌរវាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាមួយអង្គភាពនគរបាលយុត្តិធម៌ ដែលបានប្រព្រឹត្តទៅនៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ រួមមាន លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួល និងជម្រុញប្រសិទ្ធភាពការងារច្បាប់ ក្នុងចំណោមស្ថាប័នតុលាការ អយ្យការ និងអង្គភាពនគរបាលយុត្តិធម៌ (រួមទាំងមន្ត្រីនគរបាលយុត្តិធម៌ដែលមានសមត្ថកិច្ចខាងផ្នែកព្រៃឈើ និងជលផលផងដែរ) ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់តែរលូន និងមានតម្លាភាព៕


កសិកម្ម
មន្ត្រីជំនាញ និងអាជ្ញាធរខេត្តពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង និងទន្លេ
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី នៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង ទន្លេ ត្រូវបានរៀបចំកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រប់អាងទន្លេ និងឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំង លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុក និងលោកមេឃុំ-ចៅសង្កាត់ សរុបចំនួន ៤៥ នាក់ ក្នុងនោះមានស្រី ៥ នាក់ ដើម្បីរួមគ្នាក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍យកទៅអនុវត្តក្នុងការគ្រប់គ្រងធនធានទឹកក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


កសិកម្ម
មន្ទីរកសិកម្ម ជួបពិភាក្សាការងារសាងសង់ផ្សារសាច់សត្វទំនើប ២ជាន់ នៅស្រុកក្រគរ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការរៀបចំសាងសង់ ផ្សារទំនើប ២ជាន់ ដែលជាផ្សារលក់សាច់សត្វ ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន សង្គម និងជំរុញវិស័យទេសចរណ៍ក្នុងតំបន់។ ទន្ទឹមនឹងការពិភាក្សាជាមួយអាជីវករអំពីការលក់ដូរ គម្រោងនេះក៏បានយកចិត្តទុកដាក់ខ្ពស់លើការលើកទឹកចិត្តដល់កម្លាំងពលកម្មក្នុងស្រុក ពិសេសគឺការផ្តល់ឱកាសដល់ស្ត្រី។


បរិស្ថាន
ការិយាល័យគាំពារបរិស្ថាន ចុះតាមដាន និងយកសំណាកទឹកសាធារណៈនៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង
ខេត្តពោធិ៍សាត់៖ ក្រុមការងារការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារជំនាញតាមដានគុណភាពទឹកសាធារណៈ នៅតាមទីតាំងគោលដៅចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពចុះជម្រុញការងារបច្ចេកទេសនេះ រួមមាន៖ តាមដានស្ថានភាពទឹកស្ទឹងពោធិ៍សាត់ និងទឹកដែលបានចេញពីអាងប្រព្រឹត្តកម្មសម្អាតរួច និងបន្តនីតិវិធីពិសោធន៍៖ ក្រុមការងារបានប្រមូលយកសំណាកទឹកពីទីតាំងទាំងនោះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន ធ្វើការវិភាគរកកម្រិតស្តង់ដារបច្ចេកទេស។
ការចុះពិនិត្យ និងយកសំណាកទឹកជាប្រចាំនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងការបំពុល ធានាសុវត្ថិភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់គាំពារបរិស្ថានក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


សិល្បៈនិងវប្បធម៌
មន្ត្រីជំនាញចុះផ្សព្វផ្សាយក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរ និងធ្វើបច្ចុប្បន្នភាពស្ថិតិសិប្បកម្មនៅស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ ក្រុមការងារការិយាល័យសិល្បៈសូនរូប និងសិប្បកម្ម នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានចុះបំពេញការងារជំនាញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបរបរសិប្បកម្ម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពសំខាន់ៗក្នុងបេសកកម្មនេះ រួមមាន៖ ចែករំលែកបទដ្ឋានគតិយុត្ត និងក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរចំទិសដៅ ដល់សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈផ្ទាល់, ប្រមូល និងធ្វើបច្ចុប្បន្នភាពស្ថិតិសិល្បៈសូនរូប និងសិប្បកម្មក្នុងមូលដ្ឋាន, ជំរុញការចុះបញ្ជី៖ ផ្សព្វផ្សាយពីសារៈសំខាន់នៃការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការចុះបំពេញការងារនេះ គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមអភិរក្សតម្លៃសិល្បៈដូនតា ធានាបាននូវក្បួនខ្នាតត្រឹមត្រូវ និងលើកកម្ពស់ការអភិវឌ្ឍវិស័យវប្បធម៌ប្រកបដោយចីរភាព៕


សន្តិសុខសង្គម
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃស្អែកនេះ។


កសិកម្ម
លោកជំទាវ វ៉ាន់ សែនពិសី ផ្សព្វផ្សាយគម្រោង «EMPOWER» នៅស្រុកបាកាន ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងភាពធន់របស់កសិករ
ខេត្តពោធិ៍សាត់៖ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់» (EMPOWER) ដែលបានរៀបចំឡើងនៅសាលាស្រុកបាកាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមសហការពី លោកប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោកអភិបាលស្រុកបាកាន ព្រមទាំងអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ភូមិ និងមន្ត្រីកសិកម្មឃុំជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ និងត្រៀមលក្ខណៈរួមគ្នា ក្នុងការដាក់ពង្រាយការអនុវត្តគម្រោង EMPOWER ទៅក្នុងតំបន់គោលដៅឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រាលភាពងាយរងគ្រោះ ជម្រុញសេដ្ឋកិច្ចគ្រួសារ និងពង្រឹងភាពធន់ក្នុងការប្រកបរបរកសិកម្មជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

