
ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ទៅបំពេញទស្សនកិច្ចផ្លូវការ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅខេត្តដុងថាប់ ប្រទេសវៀតណាម
ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ គណៈប្រតិភូបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងទស្សនាតំបន់ប្រវត្តិសាស្ត្រសំខាន់ៗ រួមមាន៖ ទីបញ្ចុះសពលោក Nguyen Sinh Sac (បិតាបង្កើតលោក ហូជីមិញ), សារៈមន្ទីរ, ផ្ទះបុរាណ និងរមណីយដ្ឋានវប្បធម៌ Phuong Nam។ បន្ថែមពីនេះ គណៈប្រតិភូក៏បានទៅគោរពវិញ្ញាណក្ខន្ធនៅទីឈាបនដ្ឋានយោធា Tam Nong ដើម្បីសម្តែងការដឹងគុណដល់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។










