
គណៈបញ្ជាការឯកភាពស្រុកក្រគរ បញ្ជាឱ្យបញ្ឈប់ការឈូសឆាយដីវត្តភ្នំខុសជាបន្ទាន់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំស្វាយស ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតក្នុងបរិវេណវត្តភ្នំខុស ភូមិអន្សាចំបក់ ដែលកំពុងមានសកម្មភាពឈូសឆាយ និងកាយយកដីធ្វើអាជីវកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល គណៈបញ្ជាការឯកភាពស្រុក បានសម្រេចធ្វើកំណត់ហេតុ និងឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពឈូសឆាយ និងកាយដីធ្វើអាជីវកម្មនៅទីតាំងនោះចាប់ពីពេលនេះតទៅ៕









