
ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នាំយកឯកសាររដ្ឋបាលទៅប្រគល់ជូនប្រជាពលរដ្ឋជាភាសឹកផ្ទាល់ដៃ និងមិនគិតកម្រៃសេវា
(ពោធិ៍សាត់)៖ លោក រ៉ម វណ្ណៈ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន បានចុះនាំយកឯកសារគតិយុត្តទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃចំនួន ៣នាក់ ដែលពួកគាត់ជាភាសឹក ចំណាកស្រុក មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ការចុះប្រគល់ឯកសារនេះ ធ្វើឡើងតាមការស្នើសុំសម្របសម្រួលពីលោកមេភូមិស្រករ ដើម្បីជួយសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងសកម្មភាពប្រកបដោយទឹកចិត្តនេះ សម្រាប់ការដឹកជញ្ជូន និងការរៀបចំឯកសារនានា គឺពុំមានការទាមទារ ឬគិតកម្រៃថវិកាអ្វីឡើយ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជាភាសឹកចំណាកស្រុក ឱ្យមានឯកសារប្រើប្រាស់ស្របច្បាប់ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀត៕










