មន្ត្រីជំនាញចុះផ្សព្វផ្សាយក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរ និងធ្វើបច្ចុប្បន្នភាពស្ថិតិសិប្បកម្មនៅស្រុកភ្នំក្រវាញ

មន្ត្រីជំនាញចុះផ្សព្វផ្សាយក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរ និងធ្វើបច្ចុប្បន្នភាពស្ថិតិសិប្បកម្មនៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ ក្រុមការងារការិយាល័យសិល្បៈសូនរូប និងសិប្បកម្ម នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានចុះបំពេញការងារជំនាញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបរបរសិប្បកម្ម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពសំខាន់ៗក្នុងបេសកកម្មនេះ រួមមាន៖ ចែករំលែកបទដ្ឋានគតិយុត្ត និងក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរចំទិសដៅ ដល់សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈផ្ទាល់, ប្រមូល និងធ្វើបច្ចុប្បន្នភាពស្ថិតិសិល្បៈសូនរូប និងសិប្បកម្មក្នុងមូលដ្ឋាន, ជំរុញការចុះបញ្ជី៖ ផ្សព្វផ្សាយពីសារៈសំខាន់នៃការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការចុះបំពេញការងារនេះ គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមអភិរក្សតម្លៃសិល្បៈដូនតា ធានាបាននូវក្បួនខ្នាតត្រឹមត្រូវ និងលើកកម្ពស់ការអភិវឌ្ឍវិស័យវប្បធម៌ប្រកបដោយចីរភាព៕

ព័ត៌មានពាក់ព័ន្ធ

ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាំយកទេយ្យវត្ថុ និងថវិកា ចូលរួមវេនកាន់បិណ្ឌនៅវត្តហ្លួង ដើម្បីថែរក្សាប្រពៃណីជាតិ
សិល្បៈនិងវប្បធម៌
ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាំយកទេយ្យវត្ថុ និងថវិកា ចូលរួមវេនកាន់បិណ្ឌនៅវត្តហ្លួង ដើម្បីថែរក្សាប្រពៃណីជាតិ
លោកស្រី សំ ដានី ប្រធានការិយាល័យវិទ្យុជាតិខេត្តពោធិ៍សាត់ តំណាងលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ (មី ទឹកសុទ្ធ ទឹកក្រូច) និងបច្ច័យ ២០ម៉ឺនរៀល ទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនៅ វត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីចូលរួមទ្រទ្រង់ព្រះសង្ឃ និងរួមចំណែកលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះប្រមូលវត្ថុសិល្បៈពីទីតាំងបេតិកភណ្ឌ
សិល្បៈនិងវប្បធម៌
សកម្មភាពក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះប្រមូលវត្ថុសិល្បៈពីទីតាំងបេតិកភណ្ឌ
សកម្មភាពក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះប្រមូលវត្ថុសិល្បៈពីទីតាំងបេតិកភណ្ឌក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពង្រឹងការងារសាសនា សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ត្រៀមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ
សិល្បៈនិងវប្បធម៌
កិច្ចប្រជុំពង្រឹងការងារសាសនា សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ត្រៀមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ និងព្រះអនុគុណស្រុក បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ជាមួយព្រះគ្រូចៅអធិការ និងអាចារ្យវត្តទាំង២២ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និង អនាម័យបរិស្ថាន តាមទីអារាមនានា ដើម្បីធានាឱ្យដំណើរការបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះទទួលវត្ថុបុរាណពីទីតាំងបេតិកភណ្ឌក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់
សិល្បៈនិងវប្បធម៌
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ចុះទទួលវត្ថុបុរាណពីទីតាំងបេតិកភណ្ឌក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានចុះប្រមូល និងទទួលយកវត្ថុបេតិកភណ្ឌពីឃុំបឹងបត់កណ្តោល ស្រុកបាកាន យកទៅរក្សាទុក ចុះបញ្ជី និងសិក្សាស្រាវជ្រាវតាមបច្ចេកទេស ដើម្បីការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីជូនដំណឹង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់
សិល្បៈនិងវប្បធម៌
សេចក្តីជូនដំណឹង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹង បន្តហាត់រៀនសិល្បៈដោយឥតគិតថ្លៃ! មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សូមជូនដំណឹងដល់ សិស្សានុសិស្ស និងសិក្ខាកាមសិល្បៈ ដែលបានបញ្ចប់ការហាត់រៀនសិល្បៈក្នុង វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ១ ឆ្នាំ២០២៦ ឱ្យបានជ្រាបថា មន្ទីរនឹងរៀបចំបើក វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ២ ឆ្នាំ២០២៦ ដើម្បីឱ្យសិស្សានុសិស្សអាចបន្តអភិវឌ្ឍសមត្ថភាព និងជំនាញសិល្បៈរបស់ខ្លួន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
យុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ រួមគ្នាចុះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ នៅសារមន្ទីរខេត្ត
សិល្បៈនិងវប្បធម៌
យុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ រួមគ្នាចុះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ នៅសារមន្ទីរខេត្ត
ពោធិ៍សាត់៖ លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ក្នុងខេត្ត អញ្ជើញចូលទស្សនាពិព័រណ៍រូបភាពមិនអចិន្ត្រៃយ៍ ដែលកំពុងរៀបចំធ្វើឡើងនៅសារមន្ទីរខេត្តពោធិ៍សាត់។ ការរៀបចំដំណើរកម្សាន្ត និងសិក្សាឈ្វេងយល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបំផុស និងជំរុញស្មារតីយុវជនឱ្យកាន់តែយល់ដឹងស៊ីជម្រៅអំពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិដ៏មានតម្លៃ។ បន្ថែមពីនេះ សកម្មភាពនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រទាប់យុវជន ក្នុងការស្រឡាញ់ ការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។ តាមរយៈការទស្សនាពិព័រណ៍រូបភាពនេះ សមាជិក-សមាជិកា ស.ស.យ.ក ខេត្តពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀត អំពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏ល្អផូរផង់ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងស្មារតីស្នេហាជាតិ និងមោទនភាពជាតិក្នុងចំណោមយុវជនជំនាន់ក្រោយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ការរៀបចំបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណ បានបញ្ចប់រួចរាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
សន្តិសុខសង្គម

ការរៀបចំបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណ បានបញ្ចប់រួចរាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព

អាជ្ញាធរស្រុកកណ្ដៀង ក្រោមការណែនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំផ្ទាល់របស់ លោក ណារ៉ា ចំរើន អភិបាលស្រុក បានបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណរួចរាល់ជាស្ថាពរ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើជាចំណងដៃស្វាគមន៍ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រី។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជួយថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
សកម្មភាពអាជ្ញាធរ

រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា

នៅសាលាស្រុកភ្នំក្រវាញ រដ្ឋបាលស្រុកភ្នំក្រវាញបានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ថោ សុធា សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំបានពិនិត្យ អនុម័តកំណត់ហេតុ និងរបាយការណ៍ការងារប្រចាំខែ ព្រមទាំងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់