ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស» ជូនលោកគ្រូអ្នកគ្រូក្នុងកម្រងបឋមសិក្សាចំនួនពីរ
ពោធិ៍សាត់៖ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាលើកកម្ពស់សមត្ថភាពគរុកោសល្យ ស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)» ដែលបានរៀបចំឡើងនៅកម្រងបឋមសិក្សាកែវសុវណ្ណ និងកម្រងបឋមសិក្សាកែវមុន្នី។
វគ្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងអភិវឌ្ឍវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការឆ្លើយតបទៅតាមកម្រិត និងសមត្ថភាពជាក់ស្តែងរបស់សិស្សម្នាក់ៗ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងការយល់ដឹងរបស់សិស្សានុសិស្សនៅកម្រិតបឋមសិក្សាឱ្យកាន់តែប្រសើរឡើង៕


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ស្រុកវាលវែង
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ដែលស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ដែលបានផ្តល់ជូនដើម្បីលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសិក្សាប្រកបដោយសមរម្យ សុវត្ថិភាព និងភាពងាយស្រួល ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋាន៕


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេស ចុះបំពាក់ប្រព័ន្ធអំពូលសូឡានៅលើស្ពានបេតុងថ្មី ឆ្លងកាត់ឃុំលាច និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលស្រុកភ្នំក្រវាញ បានចុះបំពាក់ និងដំឡើងប្រព័ន្ធអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) លើស្ពានបេតុងថ្មី ដែលតភ្ជាប់ពីត្រើយខាងកើត ក្នុងភូមិបោះពួយ ឃុំលាច ទៅកាន់ត្រើយខាងលិច ក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការដំឡើងអំពូលសូឡានៅលើស្ពានបេតុងថ្មីនេះ ធ្វើឡើងដើម្បីបង្កើនសោភ័ណភាព ផ្តល់ពន្លឺភ្លឺច្បាស់នាពេលរាត្រី និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់រវាងឃុំទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំតាម Zoom ពិនិត្យ និងកែសម្រួលបញ្ជីសំណួរទិន្នន័យ CDB ដោយមានការចូលរួមពីមន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពិនិត្យ និងកែសម្រួលកម្រងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ (CDB)» តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងធ្វើបច្ចុប្បន្នភាពកម្រងសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់សម័យ ដើម្បីធានាបាននូវទិន្នន័យស្ថិតិប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗនៅថ្នាក់មូលដ្ឋាន ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ពៅ ពិសិដ្ឋ អញ្ជើញដឹកនាំវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង «វេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩» របស់ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងកៀងគរការចូលរួម និងប្រមូលធាតុចូល ព្រមទាំងតម្រូវការអាទិភាពនានាពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការវិនិយោគសាធារណៈរបស់ខេត្ត ឱ្យឆ្លើយតបចំគោលដៅ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៀម ឃួន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីលក្ខណៈប្រព័ន្ធ ចំនួន៤ភូមិ ក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីលក្ខណៈជាប្រព័ន្ធ ចំនួន៤ភូមិ ស្ថិតក្នុងឃុំផ្ទះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ឈ្មោះ ព្រំប្រទល់ និងទំហំដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ សំដៅធានាសុវត្ថិភាពក្នុងការកាន់កាប់ និងកាត់បន្ថយទំនាស់ដីធ្លីនៅមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ ដឹកនាំក្រុមការងារបន្តចុះដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកក់ ភូមិប្រហាល និងភូមិថ្មី ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
កិច្ចអន្តរាគមន៍យ៉ាងសកម្មនេះ បានធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីអាជ្ញាធរស្រុកបានដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋនៅភូមិក្រញាំ និងភូមិស្តុលខ្ទុម ក្នុងឃុំផ្ទះរុង ទទួលបានលទ្ធផលជាស្ថាពររួចមក ដើម្បីធានាថាស្រូវស្រែរបស់បងប្អូនប្រជាកសិករទទួលបានទឹកគ្រប់គ្រាន់ និងជៀសផុតពីការខូចខាត៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ណែនាំឱ្យកាត់តែងដើមឈើតាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានឃ្លាំងមឿង ដើម្បីលើកកម្ពស់សោភ័ណភាព
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងចាត់តាំងក្រុមការងាររដ្ឋបាលស្រុកបាកាន ចុះរៀបចំកាត់តែងមែកឈើតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានទេពឧកញ៉ាឃ្លាំងមឿង នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងធានានូវសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ និងចូលមកគោរពបូជានៅតំបន់ប្រវត្តិសាស្ត្រមួយនេះ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំអង្គការអន្តរជាតិអាឡឺម៉ង់ ចុះសិក្សាលទ្ធភាពសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាឈើទាល
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំតំណាងអង្គការអន្តរជាតិមកពីប្រទេសអាឡឺម៉ង់ ចុះពិនិត្យទីតាំងផ្ទាល់ និងសិក្សាលទ្ធភាព ក្នុងការរៀបចំសំណើសុំការសាងសង់អគារសិក្សាថ្មី ជូនដល់សាលាបឋមសិក្សាឈើទាល ដែលស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យនេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅមូលដ្ឋាន និងផ្តល់បរិស្ថានសិក្សាកាន់តែប្រសើរជូនដល់សិស្សានុសិស្ស៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងទិសដៅការងារ ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផល រួមទាំងសមិទ្ធផលការងារសម្រេចបានពាក់កណ្តាលអាណត្តិ (ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន) ព្រមទាំងពិភាក្សាលើផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ នៅសាលប្រជុំចតុម្មុខមង្គល នាទីស្ដីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨» ឱ្យសម្រេចបានលទ្ធផលជោគជ័យតាមគោលដៅកំណត់ ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យព័ត៌មានក្នុងបរិបទឌីជីថល៕


សកម្មភាពអាជ្ញាធរ
សូមរួមគ្នារក្សាអនាម័យស្ទឹងពោធិ៍សាត់ ដើម្បីបរិស្ថានស្អាត ទឹកស្អាត និងសោភ័ណភាពស្អាត
ពោធិ៍សាត់៖ ដើម្បីអនាម័យបរិស្ថាន និងរក្សាគុណភាពទឹកស្អាត សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំបោះសំរាមចោលចូលទៅក្នុងស្ទឹងពោធិ៍សាត់យើងបន្តទៀត ជាពិសេសនៅម្ដុំច្រាំងស្ទឹងសួន ១៤ មករា។
ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង និងការពារប្រភពទឹកស្អាតសម្រាប់យើងទាំងអស់គ្នា!


ធនធានទឹក និងឧតុនិយម
ស្ថានភាពធាតុអាកាស និងកម្រិតទឹកភ្លៀង ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពធាតុអាកាស របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ នេះ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ ត្រូវបានកត់សម្គាល់ឃើញមាននៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ដូចជា៖
-ផ្នែកខ្លះនៃស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។
-ផ្នែកខ្លះនៃស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំខ្យល់។
-ផ្នែកខ្លះនៃក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។


ទេសចរណ៍
ដំណើរកំសាន្តរបស់សិស្សានុសិស្សថ្នាក់ទី១២ នៃស្រុកក្រគរ និងស្រុកកណ្តៀង
អបអរសាទរ ដំណើរកំសាន្តរបស់សិស្សានុសិស្សថ្នាក់ទី១២ ឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មកកាន់ខេត្តសៀមរាប ដែលឧបត្ថម្ភដោយ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់។

