
លោក ពៅ ពិសិដ្ឋ អញ្ជើញដឹកនាំវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង «វេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩» របស់ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងកៀងគរការចូលរួម និងប្រមូលធាតុចូល ព្រមទាំងតម្រូវការអាទិភាពនានាពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការវិនិយោគសាធារណៈរបស់ខេត្ត ឱ្យឆ្លើយតបចំគោលដៅ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕










