
លោក លឹម វុទ្ធី ចុះពិនិត្យការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ស្រុកវាលវែង
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ដែលស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ដែលបានផ្តល់ជូនដើម្បីលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសិក្សាប្រកបដោយសមរម្យ សុវត្ថិភាព និងភាពងាយស្រួល ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋាន៕










