
ឯកឧត្តម ខូយ រីដា ណែនាំឱ្យកាត់តែងដើមឈើតាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានឃ្លាំងមឿង ដើម្បីលើកកម្ពស់សោភ័ណភាព
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងចាត់តាំងក្រុមការងាររដ្ឋបាលស្រុកបាកាន ចុះរៀបចំកាត់តែងមែកឈើតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានទេពឧកញ៉ាឃ្លាំងមឿង នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងធានានូវសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ និងចូលមកគោរពបូជានៅតំបន់ប្រវត្តិសាស្ត្រមួយនេះ៕










