
លោក ហៀម ឃួន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីលក្ខណៈប្រព័ន្ធ ចំនួន៤ភូមិ ក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីលក្ខណៈជាប្រព័ន្ធ ចំនួន៤ភូមិ ស្ថិតក្នុងឃុំផ្ទះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ឈ្មោះ ព្រំប្រទល់ និងទំហំដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ សំដៅធានាសុវត្ថិភាពក្នុងការកាន់កាប់ និងកាត់បន្ថយទំនាស់ដីធ្លីនៅមូលដ្ឋាន៕










