
ក្រុមការងារបច្ចេកទេស ចុះបំពាក់ប្រព័ន្ធអំពូលសូឡានៅលើស្ពានបេតុងថ្មី ឆ្លងកាត់ឃុំលាច និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលស្រុកភ្នំក្រវាញ បានចុះបំពាក់ និងដំឡើងប្រព័ន្ធអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) លើស្ពានបេតុងថ្មី ដែលតភ្ជាប់ពីត្រើយខាងកើត ក្នុងភូមិបោះពួយ ឃុំលាច ទៅកាន់ត្រើយខាងលិច ក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ការដំឡើងអំពូលសូឡានៅលើស្ពានបេតុងថ្មីនេះ ធ្វើឡើងដើម្បីបង្កើនសោភ័ណភាព ផ្តល់ពន្លឺភ្លឺច្បាស់នាពេលរាត្រី និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់រវាងឃុំទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ៕










