
សូមរួមគ្នារក្សាអនាម័យស្ទឹងពោធិ៍សាត់ ដើម្បីបរិស្ថានស្អាត ទឹកស្អាត និងសោភ័ណភាពស្អាត
ពោធិ៍សាត់៖ ដើម្បីអនាម័យបរិស្ថាន និងរក្សាគុណភាពទឹកស្អាត សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំបោះសំរាមចោលចូលទៅក្នុងស្ទឹងពោធិ៍សាត់យើងបន្តទៀត ជាពិសេសនៅម្ដុំច្រាំងស្ទឹងសួន ១៤ មករា។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង និងការពារប្រភពទឹកស្អាតសម្រាប់យើងទាំងអស់គ្នា!









