
ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំតាម Zoom ពិនិត្យ និងកែសម្រួលបញ្ជីសំណួរទិន្នន័យ CDB ដោយមានការចូលរួមពីមន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពិនិត្យ និងកែសម្រួលកម្រងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ (CDB)» តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងធ្វើបច្ចុប្បន្នភាពកម្រងសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់សម័យ ដើម្បីធានាបាននូវទិន្នន័យស្ថិតិប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗនៅថ្នាក់មូលដ្ឋាន ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕










