
ស្ថានភាពធាតុអាកាស និងកម្រិតទឹកភ្លៀង ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពធាតុអាកាស របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ នេះ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ ត្រូវបានកត់សម្គាល់ឃើញមាននៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ដូចជា៖ -ផ្នែកខ្លះនៃស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។ -ផ្នែកខ្លះនៃស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំខ្យល់។ -ផ្នែកខ្លះនៃក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។











