
ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងទិសដៅការងារ ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផល រួមទាំងសមិទ្ធផលការងារសម្រេចបានពាក់កណ្តាលអាណត្តិ (ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន) ព្រមទាំងពិភាក្សាលើផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ នៅសាលប្រជុំចតុម្មុខមង្គល នាទីស្ដីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨» ឱ្យសម្រេចបានលទ្ធផលជោគជ័យតាមគោលដៅកំណត់ ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យព័ត៌មានក្នុងបរិបទឌីជីថល៕










