ព័ត៌មានក្នុងខេត្ត

ក្រុមការងារអនុគណៈកម្មការទី២ ចុះប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជូនប្រជាពលរដ្ឋ ៥ទីតាំង ក្នុងឃុំក្រពើពីរ
កសិកម្ម
ក្រុមការងារអនុគណៈកម្មការទី២ ចុះប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជូនប្រជាពលរដ្ឋ ៥ទីតាំង ក្នុងឃុំក្រពើពីរ
ពោធិ៍សាត់៖ ក្រុមការងារនៃអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជាក់ស្តែង តាមការអះអាងរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះប្រមូលទិន្នន័យ និងវាស់វែងអត្តសញ្ញាណដីធ្លីនាពេលនេះ គឺធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដោះស្រាយ និងរៀបចំទិន្នន័យដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ជាលទ្ធផលនៃការចុះអនុវត្តការងារពេញមួយថ្ងៃ ក្រុមការងារបានពិនិត្យ វាស់វែង និងប្រមូលទិន្នន័យទីតាំងដីបានចំនួន ៥ទីតាំង ដោយមានផ្ទៃដីសរុប ៦៥ ៣១៩ ម៉ែត្រការ៉េ។ ក្រុមការងារនឹងបន្តបូកសរុបទិន្នន័យទាំងនេះ ដើម្បីបន្តនីតិវិធីរដ្ឋបាលតាមជំនាញជាបន្តទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លើ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប
កសិកម្ម
សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លើ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត នូ វនិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កម្មវិធីនេះក៏មានការចូលរួមពី លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទីខេត្តពោធិ៍សាត់, លោក ថា វ៉ាន់ថេន មន្ត្រីជំនាញ ព្រមទាំងតំណាងអគ្គនាយកដ្ឋាន តំណាងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វ សរុបចំនួន ៦០នាក់ (ក្នុងនោះមានស្ត្រីចំនួន ៨នាក់)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក
កសិកម្ម
កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក
ពោធិ៍សាត់៖ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគ្រូបង្គោល ផលិតកម្មមាន់ស្រែ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុននិងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក ដែលមានសមាជិកចូលរួមសរុបចំនួន ២៥នាក់ ស្រី ១៦នាក់ ស្ថិតនៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖ បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត,ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ, ការជ្រើសរើសមេបាពូជ,ការផ្តល់ទឹក និងផ្សំចំណីមាន់,វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ, ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន និង ទីផ្សារ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំកសិករ ២៤នាក់ ចុះអនុវត្តផ្ទាល់ពីបច្ចេកទេសដាំដុះ នៅចំការបង្ហាញក្នុងស្រុកតាលោសែនជ័យ
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំកសិករ ២៤នាក់ ចុះអនុវត្តផ្ទាល់ពីបច្ចេកទេសដាំដុះ នៅចំការបង្ហាញក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ សហគមន៍កសិកម្ម «ផ្ទះរុងរុងរឿង» ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុAggរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោក តូច សុជាតិ ទីប្រឹក្សាគម្រោង PCRL បានដឹកនាំសមាជិកសហគមន៍ ចុះអនុវត្តបច្ចេកទេសកសិកម្មផ្ទាល់ នៅក្នុងចំការបង្ហាញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។ សកម្មភាពបណ្តុះបណ្តាលផ្ទាល់នៅក្នុងស្រែ/ចម្ការនេះ មានកសិករចូលរួមចំនួន ២៤នាក់ (ស្រី ១៨នាក់) ដោយបានសិក្សា និងអនុវត្តលើការងារសំខាន់ៗដូចជា៖ ការភ្ជួររាស់រៀបចំដី និងការលើករង, ការប្រកបជីធម្មជាតិ ការប្រើប្រាស់កំបោរ និងការគ្រប់គ្រងដី, ការរៀបចំរាយទុយោប្រព័ន្ធស្រោចស្រពតំណក់ទឹក និងការគ្រប់គ្រងចម្ការឱ្យមានប្រសិទ្ធភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យ និងកញ្ចប់វិនិយោគសហគមន៍ធន់នឹងអាកាសធាតុ
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យ និងកញ្ចប់វិនិយោគសហគមន៍ធន់នឹងអាកាសធាតុ
(ពោធិ៍សាត់)៖ គម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)» បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះ ផ្អែកលើក្សេត្របរិស្ថាន ដើម្បីរៀបចំផែនការបន្ស៊ាំថ្នាក់មូលដ្ឋាន និងការណែនាំស្តីពីកញ្ចប់វិនិយោគសហគមន៍ ដើម្បីភាពធន់នឹងអាកាសធាតុ» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងជាប្រធានសម្របសម្រួលគម្រោង លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក David Molse ប្រធានក្រុមទីប្រឹក្សាគម្រោង។ សិក្ខាសាលានេះ មានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងសហគមន៍កសិកម្ម/ក្រុមផលិតស្រូវ មកពីស្រុកគោលដៅទាំង៥ រួមមាន៖ ស្រុកបាកាន ភ្នំក្រវាញ តាលោសែនជ័យ ក្រគរ និងស្រុកវាលវែង ដើម្បីរួមគ្នារៀបចំផែនការបន្ស៊ាំ និងទិសដៅវិនិយោគសហគមន៍ឱ្យកាន់តែមានចីរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្រុកបាកាន រៀបចំកិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល និងកសិករជនបង្គោលនៃគម្រោង EMPOWER
កសិកម្ម
ស្រុកបាកាន រៀបចំកិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល និងកសិករជនបង្គោលនៃគម្រោង EMPOWER
ពោធិ៍សាត់៖ កិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល ការជ្រើសរើសកសិករជនបង្គោលតំណាងភូមិ និងការត្រៀមអនុវត្តដំណាក់កាលបន្ទាប់នៃគម្រោង EMPOWER ត្រូវបានរៀបចំឡើងនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងតំណាងក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរឃុំ-ភូមិ មន្ត្រីកសិកម្មឃុំ និងក្រុមការងារអនុវត្តគម្រោង។ នៅក្នុងឱកាសនោះ អាជ្ញាធរស្រុក ឃុំ និងភូមិ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលមូលដ្ឋានរបស់ខ្លួនត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ ភាគីទាំងអស់បានរួមសហការគ្នាយ៉ាងសកម្មក្នុងការពិនិត្យ និងជ្រើសរើសកសិករជនបង្គោលតំណាងភូមិ ដើម្បីធ្វើជាស្ពានសម្របសម្រួលជាមួយគ្រួសារទទួលផល និងចូលរួមរៀបចំបង្កើត «សហគមន៍កសិកម្មទំនើប» នាពេលខាងមុខ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួម «ទិវាស្រែកសិករ» ផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ និងកាត់បន្ថយថ្លៃដើម
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួម «ទិវាស្រែកសិករ» ផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ និងកាត់បន្ថយថ្លៃដើម
ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង «ទិវាស្រែកសិករ» ស្ដីពីបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ដែលបានប្រព្រឹត្តទៅនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីជំនាញ មន្ត្រីកសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករក្នុងតំបន់ ព្រមទាំងមានការចូលរួមគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជីក្បាលក្របី ដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្ម និងបង្កើនទិន្នផលស្រូវជូនកសិករដោយចីរភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងាររដ្ឋបាលជលផលខេត្តពោធិ៍សាត់ លែងកូនត្រីចម្រុះជាង ៦,០០០ក្បាល ចូលក្នុងស្រះជម្រកត្រីនៅស្រុកក្រគរ
កសិកម្ម
ក្រុមការងាររដ្ឋបាលជលផលខេត្តពោធិ៍សាត់ លែងកូនត្រីចម្រុះជាង ៦,០០០ក្បាល ចូលក្នុងស្រះជម្រកត្រីនៅស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា បានសហការជាមួយអាជ្ញាធរឃុំអន្សាចំបក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ប្រជាការពារ និងគណៈកម្មការសហគមន៍ បាននាំយកត្រីចម្រុះសរុបចំនួន ៦២គីឡូក្រាម (ស្មើនឹងប្រមាណ ៦,២០០ក្បាល) ទៅចាក់លែងនៅក្នុងស្រះជម្រកត្រី «តាព្រះខ្សាច់ល្អិត» ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងក្រោមអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រឹង និងថែរក្សាស្តុកផលស្តុកជលផលធម្មជាតិឱ្យកាន់តែសម្បូរបែប។ សូមបញ្ជាក់ថា ប្រភេទត្រីដែលបានលែងរួមមាន៖ ត្រីរៀល ត្រីក្រុស ត្រីច្រកែង ត្រីឆ្ពិន ត្រីលិញ និងត្រីឆ្កោក៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកស្រី ជ័យ ចន្នី អមដំណើរប្រធានគម្រោង CASDP ចុះពិនិត្យទីតាំងភ្ញាស់កូនមាន់នៅក្រុងពោធិ៍សាត់
កសិកម្ម
លោកស្រី ជ័យ ចន្នី អមដំណើរប្រធានគម្រោង CASDP ចុះពិនិត្យទីតាំងភ្ញាស់កូនមាន់នៅក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង CASDP ថ្នាក់ខេត្ត បានអញ្ជើញអមដំណើរលោក ណុប សុភឿន ប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចុះសិក្សា និងពិនិត្យទីតាំងភ្ញាស់កូនមាន់របស់កសិករ ម៉េត ប្រសាត នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ សប្បកម្មភ្ញាស់កូនមាន់របស់កសិករវ័យ ៤២ឆ្នាំរូបនេះ មានសមត្ថភាពផលិត និងផ្គត់ផ្គង់កូនមាន់ចូលទីផ្សារបានចន្លោះពី ៣០០ ទៅ ៥០០ក្បាល ក្នុងមួយថ្ងៃ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីទីតាំង លក្ខណៈបច្ចេកទេស និងទំហំនៃការផ្គត់ផ្គង់កូនមាន់ជាក់ស្តែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មនៅក្នុងតំបន់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកយុទ្ធនាការផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃជូនកសិករស្រុកកណ្តៀង
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកយុទ្ធនាការផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃជូនកសិករស្រុកកណ្តៀង
ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង «ទិវាស្រែកសិករ» ដែលផ្តោតលើការចែករំលែកបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយថ្លៃដើមផលិតកម្ម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ កម្មវិធីនេះបានរៀបចំឡើងនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីជំនាញ កសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជីក្បាលក្របីផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ពាក្យ មនោ ដឹកនាំកិច្ចប្រជុំកែសម្រួលសមាសភាព និងពង្រឹងការងារល្បាតព្រៃសហគមន៍ភូមិត្រពាំងឃ្លៃ
កសិកម្ម
លោក ពាក្យ មនោ ដឹកនាំកិច្ចប្រជុំកែសម្រួលសមាសភាព និងពង្រឹងការងារល្បាតព្រៃសហគមន៍ភូមិត្រពាំងឃ្លៃ
ពោធិ៍សាត់៖ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានសម្របសម្រួលកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងពង្រឹងការងារល្បាតព្រៃ និងចែកសម្ភារល្បាតដល់ក្រុមការងារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៩នាក់ និងការចែកសម្ភារល្បាតរួមមានអាវភ្លៀង ៩ និងពិល ៩ ជូនដល់ក្រុមល្បាត។ ជាមួយគ្នានេះ អង្គប្រជុំបានរៀបចំផែនការធ្វើសុវុឌ្ឍិកម្មព្រៃឈើ ធ្វើផ្លូវភ្លើង និងដាំឈើឡើងវិញក្នុងតំបន់ព្រៃរិចរិល និងតំបន់ភ្លើងឆេះ។ ដោយឡែកចំពោះចម្ការកសិរុក្ខកម្ម ម្ចាស់ដើមត្រូវបន្តធ្វើដដែល ដោយត្រូវលើកដីឱ្យខ្ពស់ការពារកុំឱ្យទឹកលិច ដើម្បីឱ្យកូនឈើដាំថ្មីអាចលូតលាស់បានល្អ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក សៅ វណ្ណ៖ សម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់ ជូនក្រុមផលិតស្រុកក្រគរ
កសិកម្ម
លោក សៅ វណ្ណ៖ សម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់ ជូនក្រុមផលិតស្រុកក្រគរ
ពោធិ៍សាត់៖ លោក សៅ វណ្ណ: ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយសហការី បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់» ជូនដល់ក្រុមផលិត នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំ និងគាំទ្រដោយអង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមផលិតលើផ្នែកយុទ្ធសាស្រ្តទីផ្សារ និងបច្ចេកទេសវេចខ្ចប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៣២នាក់ (ស្ត្រីទាំង ៣២នាក់) ដែលជាតំណាងក្រុមផលិតមកពីឃុំចំនួន៥ រួមមាន ឃុំក្បាលត្រាច ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារ ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដា GAP និងផលិតកម្មតាមកិច្ចសន្យា ជូនសហគមន៍កសិកម្មចំការខ្លុយសាមគ្គី
កសិកម្ម
ក្រុមការងារ ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដា GAP និងផលិតកម្មតាមកិច្ចសន្យា ជូនសហគមន៍កសិកម្មចំការខ្លុយសាមគ្គី
ពោធិ៍សាត់៖ ក្រុមការងារកម្មវិធី ASPIRE-AT បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសការអនុវត្តកសិកម្មល្អ (GAP) និងការធ្វើផលិតកម្មតាមកិច្ចសន្យា ជូនគណៈកម្មាធិការនិងសមាជិកសហគមន៍កសិកម្មចំការខ្លុយសាមគ្គីចំនួន ៣០នាក់ (ស្រី ១៥នាក់) នៅភូមិចំការខ្លុយ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការបង្ហាញនិយមន័យស្តង់ដា GAP ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងគោលការណ៍កិច្ចសន្យាកសិកម្ម។ ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹងយ៉ាងច្បាស់លាស់លើបច្ចេកទេសរៀបចំដី ផលិតជីធម្មជាតិ ប្រព័ន្ធស្រោចស្រព គ្រប់គ្រងសមាសភាគចង្រៃ ព្រមទាំងបច្ចេកទេសលាងសម្អាត វេចខ្ចប់ ដឹកជញ្ជូនតាមស្តង់ដារទីផ្សារដើម្បីកាត់បន្ថយការខូចខាត និងការយល់ដឹងពីការធ្វើផលិតកម្មតាមកិច្ចសន្យា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត