
ក្រុមការងារអនុគណៈកម្មការទី២ ចុះប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជូនប្រជាពលរដ្ឋ ៥ទីតាំង ក្នុងឃុំក្រពើពីរ
ពោធិ៍សាត់៖ ក្រុមការងារនៃអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជាក់ស្តែង តាមការអះអាងរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះប្រមូលទិន្នន័យ និងវាស់វែងអត្តសញ្ញាណដីធ្លីនាពេលនេះ គឺធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដោះស្រាយ និងរៀបចំទិន្នន័យដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ជាលទ្ធផលនៃការចុះអនុវត្តការងារពេញមួយថ្ងៃ ក្រុមការងារបានពិនិត្យ វាស់វែង និងប្រមូលទិន្នន័យទីតាំងដីបានចំនួន ៥ទីតាំង ដោយមានផ្ទៃដីសរុប ៦៥ ៣១៩ ម៉ែត្រការ៉េ។ ក្រុមការងារនឹងបន្តបូកសរុបទិន្នន័យទាំងនេះ ដើម្បីបន្តនីតិវិធីរដ្ឋបាលតាមជំនាញជាបន្តទៀត៕











