
ក្រុមការងាររដ្ឋបាលជលផលខេត្តពោធិ៍សាត់ លែងកូនត្រីចម្រុះជាង ៦,០០០ក្បាល ចូលក្នុងស្រះជម្រកត្រីនៅស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា បានសហការជាមួយអាជ្ញាធរឃុំអន្សាចំបក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ប្រជាការពារ និងគណៈកម្មការសហគមន៍ បាននាំយកត្រីចម្រុះសរុបចំនួន ៦២គីឡូក្រាម (ស្មើនឹងប្រមាណ ៦,២០០ក្បាល) ទៅចាក់លែងនៅក្នុងស្រះជម្រកត្រី «តាព្រះខ្សាច់ល្អិត» ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងក្រោមអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រឹង និងថែរក្សាស្តុកផលស្តុកជលផលធម្មជាតិឱ្យកាន់តែសម្បូរបែប។ សូមបញ្ជាក់ថា ប្រភេទត្រីដែលបានលែងរួមមាន៖ ត្រីរៀល ត្រីក្រុស ត្រីច្រកែង ត្រីឆ្ពិន ត្រីលិញ និងត្រីឆ្កោក៕











