
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួម «ទិវាស្រែកសិករ» ផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ និងកាត់បន្ថយថ្លៃដើម
ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង «ទិវាស្រែកសិករ» ស្ដីពីបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ដែលបានប្រព្រឹត្តទៅនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីជំនាញ មន្ត្រីកសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករក្នុងតំបន់ ព្រមទាំងមានការចូលរួមគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជីក្បាលក្របី ដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្ម និងបង្កើនទិន្នផលស្រូវជូនកសិករដោយចីរភាព៕











