
លោក សៅ វណ្ណ៖ សម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់ ជូនក្រុមផលិតស្រុកក្រគរ
ពោធិ៍សាត់៖ លោក សៅ វណ្ណ: ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយសហការី បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់» ជូនដល់ក្រុមផលិត នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំ និងគាំទ្រដោយអង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមផលិតលើផ្នែកយុទ្ធសាស្រ្តទីផ្សារ និងបច្ចេកទេសវេចខ្ចប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៣២នាក់ (ស្ត្រីទាំង ៣២នាក់) ដែលជាតំណាងក្រុមផលិតមកពីឃុំចំនួន៥ រួមមាន ឃុំក្បាលត្រាច ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕











