
លោក ពាក្យ មនោ ដឹកនាំកិច្ចប្រជុំកែសម្រួលសមាសភាព និងពង្រឹងការងារល្បាតព្រៃសហគមន៍ភូមិត្រពាំងឃ្លៃ
ពោធិ៍សាត់៖ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានសម្របសម្រួលកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងពង្រឹងការងារល្បាតព្រៃ និងចែកសម្ភារល្បាតដល់ក្រុមការងារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៩នាក់ និងការចែកសម្ភារល្បាតរួមមានអាវភ្លៀង ៩ និងពិល ៩ ជូនដល់ក្រុមល្បាត។ ជាមួយគ្នានេះ អង្គប្រជុំបានរៀបចំផែនការធ្វើសុវុឌ្ឍិកម្មព្រៃឈើ ធ្វើផ្លូវភ្លើង និងដាំឈើឡើងវិញក្នុងតំបន់ព្រៃរិចរិល និងតំបន់ភ្លើងឆេះ។ ដោយឡែកចំពោះចម្ការកសិរុក្ខកម្ម ម្ចាស់ដើមត្រូវបន្តធ្វើដដែល ដោយត្រូវលើកដីឱ្យខ្ពស់ការពារកុំឱ្យទឹកលិច ដើម្បីឱ្យកូនឈើដាំថ្មីអាចលូតលាស់បានល្អ៕











