
លោកស្រី ជ័យ ចន្នី អមដំណើរប្រធានគម្រោង CASDP ចុះពិនិត្យទីតាំងភ្ញាស់កូនមាន់នៅក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង CASDP ថ្នាក់ខេត្ត បានអញ្ជើញអមដំណើរលោក ណុប សុភឿន ប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចុះសិក្សា និងពិនិត្យទីតាំងភ្ញាស់កូនមាន់របស់កសិករ ម៉េត ប្រសាត នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ សប្បកម្មភ្ញាស់កូនមាន់របស់កសិករវ័យ ៤២ឆ្នាំរូបនេះ មានសមត្ថភាពផលិត និងផ្គត់ផ្គង់កូនមាន់ចូលទីផ្សារបានចន្លោះពី ៣០០ ទៅ ៥០០ក្បាល ក្នុងមួយថ្ងៃ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីទីតាំង លក្ខណៈបច្ចេកទេស និងទំហំនៃការផ្គត់ផ្គង់កូនមាន់ជាក់ស្តែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មនៅក្នុងតំបន់៕











