
សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លើ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត នូ វនិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កម្មវិធីនេះក៏មានការចូលរួមពី លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទីខេត្តពោធិ៍សាត់, លោក ថា វ៉ាន់ថេន មន្ត្រីជំនាញ ព្រមទាំងតំណាងអគ្គនាយកដ្ឋាន តំណាងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វ សរុបចំនួន ៦០នាក់ (ក្នុងនោះមានស្ត្រីចំនួន ៨នាក់)។











