
ក្រុមការងារ ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដា GAP និងផលិតកម្មតាមកិច្ចសន្យា ជូនសហគមន៍កសិកម្មចំការខ្លុយសាមគ្គី
ពោធិ៍សាត់៖ ក្រុមការងារកម្មវិធី ASPIRE-AT បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសការអនុវត្តកសិកម្មល្អ (GAP) និងការធ្វើផលិតកម្មតាមកិច្ចសន្យា ជូនគណៈកម្មាធិការនិងសមាជិកសហគមន៍កសិកម្មចំការខ្លុយសាមគ្គីចំនួន ៣០នាក់ (ស្រី ១៥នាក់) នៅភូមិចំការខ្លុយ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការបង្ហាញនិយមន័យស្តង់ដា GAP ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងគោលការណ៍កិច្ចសន្យាកសិកម្ម។ ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹងយ៉ាងច្បាស់លាស់លើបច្ចេកទេសរៀបចំដី ផលិតជីធម្មជាតិ ប្រព័ន្ធស្រោចស្រព គ្រប់គ្រងសមាសភាគចង្រៃ ព្រមទាំងបច្ចេកទេសលាងសម្អាត វេចខ្ចប់ ដឹកជញ្ជូនតាមស្តង់ដារទីផ្សារដើម្បីកាត់បន្ថយការខូចខាត និងការយល់ដឹងពីការធ្វើផលិតកម្មតាមកិច្ចសន្យា៕











