ព័ត៌មានក្នុងខេត្ត

មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ ជូនសហគមន៍ធម្មជាតិទេសចរណ៍ច្រកល្អៀង
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ ជូនសហគមន៍ធម្មជាតិទេសចរណ៍ច្រកល្អៀង
ពោធិ៍សាត់៖ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានអញ្ជើញជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ ជូនដល់សមាជិកសហគមន៍ធម្មជាតិទេសចរណ៍ច្រកល្អៀង ស្ថិតក្នុងភូមិបំណាក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមការឧបត្ថម្ភថវិកាពីគម្រោង PCRL អនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ដោយមានសមាជិកសហគមន៍ចូលរួមសរុបចំនួន ២៩នាក់ (ក្នុងនោះស្រី ២០នាក់)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើន năngប្បញ្ញត្តិ និងកែលម្អបច្ចេកទេសកសិកម្មជូនប្រជាសហគមន៍ ក្នុងការកំណត់អត្តសញ្ញាណ និងការពារដំណាំស្រូវពីសត្វល្អិត និងជំងឺចង្រៃផ្សេងៗ ធានាបាននូវទិន្នផលខ្ពស់ និងសុវត្ថិភាព ស្របតាមគោលការណ៍កសិកម្មធម្មជាតិ និងការអភិរក្សតំបន់ទេសចរណ៍សហគមន៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត
សកម្មភាពអាជ្ញាធរ
អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត
ពោធិ៍សាត់៖ អង្គភាពច្រកចេញចូលតែមួយ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ត្រីមាសទី២ និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំរបស់អង្គភាព នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក លី សេង ប្រធានស្ដីទីអង្គភាពច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាមន្ត្រីជួរមុខ មន្រ្តីជួរក្រោយ និងបុគ្គលិកទាំងអស់ក្នុងអង្គភាព សរុបចំនួន ២៣រូប។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ មតិបើកកិច្ចប្រជុំ ដោយប្រធានអង្គភាព, សេចក្តីរាយការណ៍ អំពីលទ្ធផលការងារតាមវិស័យជំនាញ, ការពិភាក្សា និងផ្លាស់ប្តូរមតិ លើបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពីសមាជិក សមាជិកា។ មតិបូកសរុប និងការដាក់ចេញទិសដៅការងារ សម្រាប់ខែកក្កដា បន្ត ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គិតគូរពីជីវភាព និងសុខុមាលភាព! ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំកញ្ជរ ចុះថែទាំសុខភាពបឋមក្នុងកម្មវិធីចែកគ្រាប់ពូជដំណាំ
សកម្មភាពអាជ្ញាធរ
គិតគូរពីជីវភាព និងសុខុមាលភាព! ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំកញ្ជរ ចុះថែទាំសុខភាពបឋមក្នុងកម្មវិធីចែកគ្រាប់ពូជដំណាំ
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលឃុំកញ្ជរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព បានចុះបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការពិនិត្យ និងថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលឃុំកំពុងរៀបចំ «កម្មវិធីចែកគ្រាប់ពូជដំណាំ» ជូនដល់ប្រជាកសិករ។ នៅក្នុងឱកាសនោះ ក្រុមគ្រូពេទ្យបានផ្តល់សេវាវាស់សម្ពាធឈាម ពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំសង្កូវ ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ និងអប់រំសុខភាព យ៉ាងយកចិត្តទុកដាក់។ នេះជាការរួមផ្សំគ្នាយ៉ាងសំខាន់ មិនត្រឹមតែជួយទ្រទ្រង់ដល់ជីវភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់គ្រាប់ពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវ សុខុមាលភាព និងកម្លាំងមាំមួនរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសហគមន៍ផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អបអរសាទរ! ខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ ២០២៥
សេចក្តីជូនដំណឹង
អបអរសាទរ! ខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ ២០២៥
សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំង ៣ ដែលត្រូវបានទទួលស្គាល់ជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ ២០២៥៖ -ក្នុងវិស័យអប់រំ៖ សាលាបឋមសិក្សាពោធិ៍សាត់ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ៦។ -ក្នុងវិស័យសុខាភិបាល៖ មណ្ឌលសុខភាពសំរោង (ស្រុកភ្នំក្រវាញ) ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ២។ មណ្ឌលសុខភាពបឹងបត់កណ្តោល (ស្រុកបាកាន) ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ៦។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តម្លាភាព និងគុណភាព។ សូមកោតសរសើរ និងលើកទឹកចិត្តឱ្យរក្សាស្មារតីនេះបន្តទៀត ដើម្បីភាពរីកចម្រើននៃខេត្តពោធិ៍សាត់យើង!
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខេត្តពោធិ៍សាត់ រៀបចំផែនការសកម្មភាពរួមឆ្នាំ២០២៦ លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គិតគូរដល់អាហាររូបត្ថម្ភ
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ រៀបចំផែនការសកម្មភាពរួមឆ្នាំ២០២៦ លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គិតគូរដល់អាហាររូបត្ថម្ភ
ខេត្តពោធិ៍សាត់៖ កិច្ចប្រជុំ រៀបចំផែនការសកម្មភាពអាទិភាពរួម ឆ្នាំ២០២៦ របស់ក្រុមការងារស្នូលសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហាររូបត្ថម្ភ ខេត្តពោធិ៍សាត់ នាថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំថ្មកែវ (ជាន់ទី២) នៃអគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការនានា សរុបចំនួន ១៣រូប (ស្រី ២រូប)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៦ ឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការលើកកម្ពស់អាហាររូបត្ថម្ភក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកតាលោសែនជ័យ ថ្លែងអំណរគុណអាជីវករផ្សារថ្លុកដង្កោ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ថ្លែងអំណរគុណអាជីវករផ្សារថ្លុកដង្កោ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា
ខេត្តពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ទី ណាក់ និងភរិយា ដែលជាអាជីវករលក់ដូរនៅផ្សារថ្លុកដង្កោ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការជួយឧបត្ថម្ភសម្ភារ និងថវិកាដល់រដ្ឋបាលស្រុក។ អំណោយដែលបានឧបត្ថម្ភរួមមាន៖ អង្ករ ១,០០០ គីឡូក្រាម, ទឹកបរិសុទ្ធ ១០ កេស និង ថវិកា ៥០០,០០០ រៀល។ រដ្ឋបាលស្រុកនឹងយកអំណោយទាំងអស់នេះ ទៅប្រើប្រាស់ក្នុងសកម្មភាពជាប្រយោជន៍សាធារណៈ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារបច្ចេកទេស ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ក្នុងឃុំត្រពាំងជង ស្រុកបាកាន
សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេស ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ក្នុងឃុំត្រពាំងជង ស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យរួមគ្នាលើគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់រវាងភូមិបឹងប្រីយ៍ ភូមិស្រែល្វា និងភូមិកណ្ដឹងមាស ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។ សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពចុះពិនិត្យនេះ រួមមាន៖ លោក ប៉ុង តាំងឡាយ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តពោធិ៍សាត់ លោក ឆឹង សារឹម មន្ត្រីបច្ចេកទេសប្រចាំស្រុកបាកាន លោកស្រី ខៀវ រីងណា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោក អ៊ឹម សាមិន ស្មៀនឃុំត្រពាំងជង ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងគណៈកម្មការថែទាំផ្លូវថ្នល់។ ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការកែលម្អច្រាំងស្ទឹងពោធិ៍សាត់ត្រើយខាងលិច ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបង្កើតតំបន់ទេសចរណ៍ថ្មី
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការកែលម្អច្រាំងស្ទឹងពោធិ៍សាត់ត្រើយខាងលិច ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបង្កើតតំបន់ទេសចរណ៍ថ្មី
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងការលក់ដូររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច (ចាប់ពីស្ពានថ្មចាស់ ដល់ស្ពានដែកផ្លូវរទេះភ្លើង) ដែលទើបនឹងកែលម្អ និងចាក់ដីពង្រីកបន្ថែមរួចរាល់ ។ គោលបំណងសំខាន់នៃការចុះពិនិត្យ៖ ពង្រឹងសណ្តាប់ធ្នាប់ រៀបចំទីតាំងលក់ដូរឱ្យមានរបៀបរៀបរយ ជៀសវាងការរំលោភយកចិញ្ចើមផ្លូវ ដែលបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់សោភ័ណភាព, អភិវឌ្ឍន៍វិស័យទេសចរណ៍ អោយប្រែក្លាយតំបន់ច្រាំងស្ទឹងនេះ ទៅជាចំណុចទាក់ទាញថ្មីមួយ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្ត និងលម្ហែកាយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារ ព្រមទាំងបានអំពាវនាវដល់អាជីវករទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ក្រុងពោធិ៍សាត់។ សូមបញ្ជាក់ថា៖ គម្រោងកែលម្អ និងចាក់ដីពង្រីកច្រាំងស្ទឹងត្រើយខាងលិចនេះ គឺជាផ្នែកមួយនៃផែនការមេរបស់រដ្ឋបាលខេត្ត ក្នុងការកែប្រែសោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងស្អាត និងគួរជាទីមនោរម្យ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ដឹកនាំរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថានជុំវិញផ្សារសាមគ្គីក្រគរ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថានជុំវិញផ្សារសាមគ្គីក្រគរ
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចុះសម្របសម្រួល និងដឹកនាំការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ព្រមទាំងសម្អាតអនាម័យបរិស្ថាន នៅជុំវិញបរិវេណផ្សារសាមគ្គីក្រគរ។ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់ និងអនាម័យនេះ បានផ្តោតការយកចិត្តទុកដាក់ខ្លាំង ជាពិសេសនៅតាមបណ្តោយច្រកផ្លូវឆ្ពោះទៅកាន់កំពង់លួង ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រតិភូនាយ នាយករងកងយោធពលខេមរភូមិន្ទនិងរដ្ឋបាលខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្ត រសក្ដិជាកិច្ចបច្ឆាមរណៈ
សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូនាយ នាយករងកងយោធពលខេមរភូមិន្ទនិងរដ្ឋបាលខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្ត រសក្ដិជាកិច្ចបច្ឆាមរណៈ
នាយទាហាន នាយទាហានរង និងអាជ្ញាធរខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចូលរួមដាក់កូរោនគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពលោកនាយទោ គង់ សុភ័ក្ត្រ យុទ្ធជនកងការពារព្រំដែនលេខ៥០២ ដែលបានទទួលមរណភាពក្នុងអាយុ ២២ ឆ្នាំ ដោយគ្រោះថ្នាក់ពេលបំពេញបេសកកម្មនៅសមរភូមិមុខ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងនីតិវិធីបច្ចេកទេសថវិកាថ្នាក់ក្រោមជាតិ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងនីតិវិធីបច្ចេកទេសថវិកាថ្នាក់ក្រោមជាតិ
ខេត្តពោធិ៍សាត់៖ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះអញ្ជើញជាអធិបតីដោយ លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត, លោកស្រី មាស ច័ន្ទដាវណ្ណ អនុប្រធានលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសារាចរណែនាំ លេខ០០៨ សហវ.ស.រ.ណ.អហក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីតម្រង់ទិសលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៧-២០២៨ ព្រមទាំងការអនុវត្តនីតិវិធីបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
យុវជនកម្ពុជា ត្រូវបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកកសាងជាតិ
នយោបាយ
យុវជនកម្ពុជា ត្រូវបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកកសាងជាតិ
យុវជនដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ត្រូវបន្តថែរក្សាកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧ មករា ដើរតាមគន្លងវីរភាពដ៏អង់អាចរបស់ឥស្សរជនជំនាន់មុន និងខិតខំបង្កើនចំណេះដឹង អភិវឌ្ឍសមត្ថភាព ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ យុវជនត្រូវរួមចំណែកថែរក្សាសន្តិភាព ពង្រឹងស្មារតីសាមគ្គីជាតិ និងសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមកសាងប្រទេសកម្ពុជាឱ្យមានភាពរឹងមាំ រីកចម្រើន ប្រកួតប្រជែងបាន និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកោះពេជ្រ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកោះពេជ្រ
រាជធានីភ្នំពេញ៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវារបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត