
អបអរសាទរ! ខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ ២០២៥
សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំង ៣ ដែលត្រូវបានទទួលស្គាល់ជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ ២០២៥៖ -ក្នុងវិស័យអប់រំ៖ សាលាបឋមសិក្សាពោធិ៍សាត់ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ៦។ -ក្នុងវិស័យសុខាភិបាល៖ មណ្ឌលសុខភាពសំរោង (ស្រុកភ្នំក្រវាញ) ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ២។ មណ្ឌលសុខភាពបឹងបត់កណ្តោល (ស្រុកបាកាន) ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ៦។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តម្លាភាព និងគុណភាព។ សូមកោតសរសើរ និងលើកទឹកចិត្តឱ្យរក្សាស្មារតីនេះបន្តទៀត ដើម្បីភាពរីកចម្រើននៃខេត្តពោធិ៍សាត់យើង!











