
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងនីតិវិធីបច្ចេកទេសថវិកាថ្នាក់ក្រោមជាតិ
ខេត្តពោធិ៍សាត់៖ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះអញ្ជើញជាអធិបតីដោយ លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត, លោកស្រី មាស ច័ន្ទដាវណ្ណ អនុប្រធានលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសារាចរណែនាំ លេខ០០៨ សហវ.ស.រ.ណ.អហក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីតម្រង់ទិសលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៧-២០២៨ ព្រមទាំងការអនុវត្តនីតិវិធីបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕










