
អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត
ពោធិ៍សាត់៖ អង្គភាពច្រកចេញចូលតែមួយ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ត្រីមាសទី២ និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំរបស់អង្គភាព នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក លី សេង ប្រធានស្ដីទីអង្គភាពច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាមន្ត្រីជួរមុខ មន្រ្តីជួរក្រោយ និងបុគ្គលិកទាំងអស់ក្នុងអង្គភាព សរុបចំនួន ២៣រូប។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ មតិបើកកិច្ចប្រជុំ ដោយប្រធានអង្គភាព, សេចក្តីរាយការណ៍ អំពីលទ្ធផលការងារតាមវិស័យជំនាញ, ការពិភាក្សា និងផ្លាស់ប្តូរមតិ លើបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពីសមាជិក សមាជិកា។ មតិបូកសរុប និងការដាក់ចេញទិសដៅការងារ សម្រាប់ខែកក្កដា បន្ត ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕










