
ខេត្តពោធិ៍សាត់ រៀបចំផែនការសកម្មភាពរួមឆ្នាំ២០២៦ លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គិតគូរដល់អាហាររូបត្ថម្ភ
ខេត្តពោធិ៍សាត់៖ កិច្ចប្រជុំ រៀបចំផែនការសកម្មភាពអាទិភាពរួម ឆ្នាំ២០២៦ របស់ក្រុមការងារស្នូលសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហាររូបត្ថម្ភ ខេត្តពោធិ៍សាត់ នាថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំថ្មកែវ (ជាន់ទី២) នៃអគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការនានា សរុបចំនួន ១៣រូប (ស្រី ២រូប)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៦ ឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការលើកកម្ពស់អាហាររូបត្ថម្ភក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕










