
យុវជនកម្ពុជា ត្រូវបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកកសាងជាតិ
យុវជនដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ត្រូវបន្តថែរក្សាកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧ មករា ដើរតាមគន្លងវីរភាពដ៏អង់អាចរបស់ឥស្សរជនជំនាន់មុន និងខិតខំបង្កើនចំណេះដឹង អភិវឌ្ឍសមត្ថភាព ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ យុវជនត្រូវរួមចំណែកថែរក្សាសន្តិភាព ពង្រឹងស្មារតីសាមគ្គីជាតិ និងសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមកសាងប្រទេសកម្ពុជាឱ្យមានភាពរឹងមាំ រីកចម្រើន ប្រកួតប្រជែងបាន និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕











