ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីសម្របសម្រួលតាមការស្នើសុំរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់
ពោធិ៍សាត់៖ លោក ក្រូច សុខុន អភិបាលរងស្រុក តំណាង លោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងអនាម័យបរិស្ថាន ព្រមទាំងសម្របសម្រួលតាមការស្នើសុំអន្តរាគមន៍ពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតនៅសាលាឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ រក្សាសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់បរិស្ថានជុំវិញតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងឆ្លើយតបចំពោះសំណើអន្តរាគមន៍ផ្សេងៗ ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការ និងការវិនិយោគនៅក្នុងមូលដ្ឋានឃុំស្នាអន្សា ឱ្យកាន់តែមានរបៀបរៀបរយ និងប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកភ្នំក្រវាញ សហការជាមួយមន្ទីររៀបចំដែនដីខេត្ត ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ២៣គ្រួសារ នៅឃុំសំរោង
ពោធិ៍សាត់៖ លោក វង់ រ៉ាវី អភិបាលស្រុកស្តីទី និងលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមសម្រុះសម្រួល និងដោះស្រាយករណីទំនាស់ព្រំដី រវាងឈ្មោះ សួស សុវណ្ណរិទ្ធ និងប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ស្ថិតនៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ការចុះសម្រុះសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង ស្របតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់ទំនាស់ព្រំដី និងរក្សាបាននូវសុខដុមរមនាក្នុងសហគមន៍មូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកវាលវែង បញ្ជៀបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈផ្នែកអប់រំ និងសុខាភិបាល
ពោធិ៍សាត់៖ សាលប្រជុំសាលាស្រុកវាលវែង រដ្ឋបាលស្រុកបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពី «ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» តាមប្រព័ន្ធអនឡាញ (Zoom Meeting) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
លោក វ៉ាន បុធឿន នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានចូលរួម
កិច្ចប្រជុំរួមមាន លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល, អាជ្ញាធរឃុំ, ប្រធានមណ្ឌលសុខភាពទាំង ៥ ក្នុងស្រុក ព្រមទាំង លោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋានស្រុកវាលវែងទាំងមូល។
អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឈានទៅរកការកសាងអង្គភាពគំរូនានាក្នុងស្រុក៕


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ ប្រជុំបូកសរុបការងារខែកក្កដា និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ខែសីហា
ខេត្តពោធិ៍សាត់៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយលោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក រស់ សំណាង ជំនួយការក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃការិយាល័យជំនាញទូទាំងមន្ទីរ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
អង្គប្រជុំបានពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារសម្រេចបានក្នុងខែកក្កដា ព្រមទាំងលើកយកបញ្ហាប្រឈមនានាមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ អង្គប្រជុំបានកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ខែសីហា ឆ្នាំ២០២៦ ខាងមុខ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំរុញការលើកកម្ពស់វិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្តឱ្យកាន់តែមានចរន្តរីកចម្រើនខ្លាំងក្លាថែមទៀត៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំប្រតិភូខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្ដីពីការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុង សិក្ខាសាលាចែករំលែកបទពិសោធន៍ ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាសហអធិបតី។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាខ្វះទឹក និងផលប៉ះពាល់លើដំណាំស្រូវ
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលព័ត៌មាន វាយតម្លៃស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការអន្តរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក សំដៅកាត់បន្ថយការខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករឱ្យនៅកម្រិតទាបបំផុត។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សា និងសិក្សាស្វែងយល់ពីតួអង្គពាក់ព័ន្ធនឹងវិវាទក្នុងប្រព័ន្ធសន្តិសុខសង្គម
ក្នុងការចុះមកសិក្សាស្វែងយល់អំពីការអនុវត្តប្រតិបត្តិការរបបសន្ដិសុខសង្គមរបស់សាខា ប.ស.ស.ខេត្ត ទៅលើការផ្ដល់សេវាជូនសមាជិក ប.ស.ស.នាពេលកន្លងមក។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងទិសដៅការងារបន្ត ក្នុងគោលបំណងបម្រើ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សន្តិសុខសង្គម
លោកវរសេនីយ៍ឯក គឹម កល្យាណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងលោកស្នងការខេត្ត ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ប៉ុស្តិ៍។


សកម្មភាពអាជ្ញាធរ
ក្រុមការងារក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយ និងស្ទង់មតិអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាមជាង ២០០នាក់ ក្នុងស្រុកកណ្តៀង
(ពោធិ៍សាត់)៖ លោកស្រី កែវ កេសី អគ្គនាយករង នៃក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារ ចុះរៀបចំសកម្មភាព ស្ទង់មតិ និងចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក អាជ្ញាធរឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ២០៧នាក់ ស្រី ៦៣នាក់។
ក្នុងឱកាសនោះ ក្រុមការងារបានចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក និងកម្រងសំណួរស្ទង់មតិ ដើម្បីផ្លាស់ប្តូរ និងប្រមូលនូវមតិយោបល់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងការគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕


នយោបាយ
ឯកឧត្តម លៀង ពេជ្រ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងគ្រោងជួសជុលផ្លូវក្នុងសង្កាត់ស្វាយអាត់ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
(ពោធិ៍សាត់)៖ យោងតាមកិច្ចចង្អុលបង្ហាញរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ស្វាយអាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវ «គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ» ស្ថិតនៅក្នុងភូមិត្រាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារក៏បានរៀបចំផែនការបន្ត ដើម្បីជួសជុលផ្លូវទាំងអស់ក្នុងសង្កាត់ស្វាយអាត់ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានងាយស្រួល និងសុវត្ថិភាពជាងមុន៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះស្វែងយល់ពីផលប៉ះពាល់រាំងស្ងួត និងរៀបចំវិធានការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ
(ពោធិ៍សាត់)៖ លោក ភោគ សារិទ្ធ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ត្រីកសិកម្មក្រុង និងមន្ត្រីកសិកម្មសង្កាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយសារ «ភាពរាំងស្ងួត» ព្រមទាំងពិនិត្យប្រភព និងប្រឡាយទឹកនៅក្នុងមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ការចុះពិនិត្យដោយផ្ទាល់នាពេលនេះ គឺដើម្បីវាយតម្លៃទំហំខូចខាត និងស្វែងរកដំណោះស្រាយជាបន្ទាន់ ក្នុងការអន្តរាគមន៍នាំទឹកស្រោចស្រព និងសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា៕


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ពង្រឹងការគ្រប់គ្រងមុខសញ្ញា និងបញ្ហាក្មេងទំនើង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
ការគ្រប់គ្រងមុខសញ្ញា៖ ពង្រឹងការធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញា និងបញ្ជីគ្រប់គ្រងទណ្ឌិតឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
ការទប់ស្កាត់ក្មេងទំនើង៖ បន្តផ្សព្វផ្សាយ និងអប់រំដល់អាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ អំពីផលប៉ះពាល់នៃអំពើហិង្សា ដើម្បីចូលរួមទប់ស្កាត់បញ្ហាក្មេងទំនើង និងរក្សាសន្តិសុខសង្គម។

