
ឯកឧត្តម ខូយ រីដា ដឹកនាំប្រតិភូខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្ដីពីការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុង សិក្ខាសាលាចែករំលែកបទពិសោធន៍ ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាសហអធិបតី។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕










