
រដ្ឋបាលស្រុកក្រគរ ប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីសម្របសម្រួលតាមការស្នើសុំរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់
ពោធិ៍សាត់៖ លោក ក្រូច សុខុន អភិបាលរងស្រុក តំណាង លោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងអនាម័យបរិស្ថាន ព្រមទាំងសម្របសម្រួលតាមការស្នើសុំអន្តរាគមន៍ពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតនៅសាលាឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ រក្សាសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់បរិស្ថានជុំវិញតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងឆ្លើយតបចំពោះសំណើអន្តរាគមន៍ផ្សេងៗ ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការ និងការវិនិយោគនៅក្នុងមូលដ្ឋានឃុំស្នាអន្សា ឱ្យកាន់តែមានរបៀបរៀបរយ និងប្រសិទ្ធភាពខ្ពស់៕










