
អាជ្ញាធរស្រុកភ្នំក្រវាញ សហការជាមួយមន្ទីររៀបចំដែនដីខេត្ត ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ២៣គ្រួសារ នៅឃុំសំរោង
ពោធិ៍សាត់៖ លោក វង់ រ៉ាវី អភិបាលស្រុកស្តីទី និងលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមសម្រុះសម្រួល និងដោះស្រាយករណីទំនាស់ព្រំដី រវាងឈ្មោះ សួស សុវណ្ណរិទ្ធ និងប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ស្ថិតនៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ការចុះសម្រុះសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង ស្របតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់ទំនាស់ព្រំដី និងរក្សាបាននូវសុខដុមរមនាក្នុងសហគមន៍មូលដ្ឋាន៕










