
ក្រុមការងារក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយ និងស្ទង់មតិអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាមជាង ២០០នាក់ ក្នុងស្រុកកណ្តៀង
(ពោធិ៍សាត់)៖ លោកស្រី កែវ កេសី អគ្គនាយករង នៃក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារ ចុះរៀបចំសកម្មភាព ស្ទង់មតិ និងចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក អាជ្ញាធរឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ២០៧នាក់ ស្រី ៦៣នាក់។ ក្នុងឱកាសនោះ ក្រុមការងារបានចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក និងកម្រងសំណួរស្ទង់មតិ ដើម្បីផ្លាស់ប្តូរ និងប្រមូលនូវមតិយោបល់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងការគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕










